សម្តេចធិបតី៖ កម្ពុជាប្តេជ្ញាខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិពាក់ព័ន្ធ នឹង​ក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ

2025/10/16 04:55:54 pm        299

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គ្រោះ​មហន្ត​រាយ​គ្រប់​ទម្រង់​បាន​បន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ ហើយមិន​ថា​តូច​ឬ​ធំ​ទេ​គ្រោះ​មហន្ត​រាយ​នេះ តែង​បន្សល់ទុក្ខ​នូវ​ភាព​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់ម​នុស្ស និង​សង្គម​។​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយកម្ពុជាសូមចិត្តយ៉ាងរឹងមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និង​ដៃគូ​ទាំង​អស់ ដើម្បី​ពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ក្រប​ខណ្ឌ​គ្រប់គ្រងគ្រោះមហន្តរាយនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា គ្រោះមហន្តរាយ ដូចជា​គ្រោះរញ្ជួយដី ទឹកជំនន់ ព្យុះនានា បានបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និង​ការ​ខូចខាតយ៉ាងដំណំ ហើយតាមទស្សនវិស័យរបស់កម្ពុជា យើងចាំបាច់​ត្រូវ​បែង​ចែក​ឲ្យ​មាន​សកម្ម​ភាព​ជួយ​សង្រ្គោះ​គ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងតាមទីជនបទពិសេស​ពាក់ព័ន្ធ​នឹង​ទឹកជំនន់។

សម្តេចធិបតី បានលើកឡើងទៀតថា គ្រោះមហន្តរាយ​គ្រប់​ទម្រង់​បាន​បន្ត​ជា​បញ្ហា​ឥត​ឈប់​ឈរ​សម្រាប់​ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយមិនថាធំ ឬតូចតែងបន្សល់ទុក្ខ នូវភាព​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​មនុស្ស និងសង្គម។ សម្តេច​បាន​បន្ត​ថា​ជា​មួយ​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​នៃ​អាកាស​ធាតុ​ គ្រោះមហន្តរាយក៏បានកំពុងកើតមានឡើងកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និង​កាន់​តែ​ពិបាក​ស្មាន​ផងដែរ។

យ៉ាងណាក៏ដោយនៅមុខចំពោះថ្នាក់រដ្ឋមន្រ្តីអាស៊ាន សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងរឹងមាំធ្វើការ យ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និង​ដៃគូ​ទាំង​អស់​ដើម្បី​ពង្រឹ​ង​បន្ថែម​ទៀតនៅកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងអន្តរជាតិ​ពាក់ព័ន្ធ​នឹង​ក្រប​ខណ្ឌ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និងជំរុញចក្ខុវិស័យឲ្យសហគមន៍អាស៊ានឆ្នាំ២០៤៥៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm