មនុស្សជាង ៧០នាក់ នៅតែបន្តបាត់ខ្លួន ជាច្រើនថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏ធំនៅប្រទេសម៉ិកស៊ិក

2025/10/16 06:52:22 pm        78

អស់រយៈពេល ៥ថ្ងៃបន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រនៅម៉ិកស៊ិក ដែលសម្លាប់មនុស្សយ៉ាងតិច ៦៦នាក់ និងប៉ះពាល់ដល់មនុស្ស ១០ម៉ឺនគ្រួសារ អាជ្ញាធរកាលពីថ្ងៃពុធ (១៥ តុលា) នៅតែព្យាយាមជួយដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុត និងបន្តស្វែងរកមនុស្ស ៧៥នាក់ ដែលកំពុងបាត់ខ្លួន។

មហន្តរាយនេះគឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ដែលបានជួបប្រទះអរិភាពដ៏កម្រពីអ្នកស្រុក និងការព្រងើយកន្តើយពេលលោកស្រីធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់។ គ្រោះធម្មជាតិនេះបានចាប់ផ្តើមនៅពេលមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេស ដោយបង្កបំណាក់ដី និងទឹកជំនន់ដែលបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឈូងសមុទ្រមួយនេះ បានកើតឡើងនៅចុងរដូវវស្សាទៅហើយ ខណៈរដ្ឋរងផលប៉ះពាល់ខ្លាំងជាងគេគឺ Veracruz, Hidalgo និង San Luis Potosi ។ ទឹកជំនន់កើតឡើងដោយមិនបានព្រៀងទុកនោះទេ ដោយលោកស្រី Sheinbaum ប្រាប់អ្នកយកព័ត៌មានថា "មិនមានលក្ខខណ្ឌវិទ្យាសាស្ត្រ ឬឧតុនិយមដែលព្រមានអាជ្ញាធរជាមុនថា ទឹកភ្លៀងនឹងមានកម្រិតខ្លាំងក្លាបែបនេះឡើយ"។

ដោយមិនទទួលបានដំណឹងឧតុនិយមជាមុន ប្រជាពលរដ្ឋបានត្រឹមស្រែកព្រមានអ្នកជិតខាងដែលរស់នៅតាមមាត់ទន្លេ ហើយជម្លៀសខ្លួនរកទីសុវត្តិភាពពីទឹកជំនន់ដែលបានជន់លិច ៣០០សហគមន៍ ទាំងនៅភាគកណ្តាល និងភាគខាងកើតម៉ិកស៊ិក។ ទាហាន និងបុគ្គលិករាប់ពាន់នាក់បានចេញប្រតិបត្តិការដើម្បីជួយសង្គ្រោះជនស៊ីវិល និងសម្អាតកម្ទេចកម្ទីដើម្បីបណ្ដាញផ្លូវថ្នល់ដែលខូចខាតឡើងវិញ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm