ពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តអត់ធ្មត់ ខណៈ២យប់មកនេះថៃមិនបង្កសំឡេងរំខាន

2025/10/16 06:52:34 pm        249

២យប់មកនេះ ថៃមិនបានចាក់សំឡេងរំខានអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ទៀតឡើយ ទោះ​យ៉ាង​ណា​ពលរដ្ឋក្នុងភូមិបន្តអត់ធ្មត់ និងនៅទប់ទល់ការឈ្លានពានគ្រប់ពេល។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ​នៅតែបន្តការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបន្ត​អត់​ធ្មត់​រស់​នៅ​ក្នុង​ភូមិ បើទោះបីយោធាថៃ និងក្រុមជ្រុលនិយមថៃ តែងតែបង្កការរំខាន​ទាំង​យប់​ទាំង​ថ្ងៃ​រយៈ​ពេល ​៤យប់៤ថ្ងៃកន្លងមក គឺកាលពីថ្ងៃទី១០ មកដល់យប់ថ្ងៃទី១៣ ឈានចូល​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ​ខែតុលា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋឱ្យដឹងថា ២យប់ហើយដែលថៃមិនបង្កសំឡេងរំខាន គឺយប់ថ្ងៃទី១៤ និង​យប់​ថ្ងៃ​ទី​១៥ ​ខែតុលា ឆ្នាំ២០២៥ តែ៤យប់កន្លងទៅ គឺពិតជាពិបាកខ្លាំងណាស់ក្នុងពេលសម្រាក។

សូមជម្រាបថា នៅយប់ថ្ងៃទី១៤ និងយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថៃ មិន​បាន​ចាក់​សំឡេង​រំខាន​ប្រជា​ពលរដ្ឋក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នោះទេ។ ឆ្លើយតបនឹង​ការ​បង្ក​ហេតុ​ជា​បន្ត​បន្ទាប់​របស់​ភាគី​ថៃ​កន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ពីសំណាក់កងទ័ព​ថៃ​នេះ​ជូន​ឧត្តម​ស្នង​ការ​អង្គ​ការ​សហប្រ​ជា​ជាតិ​ទទួ​លប​ន្ទុក​សិទ្ធិម​នុស្ស ដោយបញ្ជាក់ថា សកម្មភាពរបស់ថៃជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សំឡេង ទាំងនេះត្រូវបាន​ចាត់​ទុក​ជា​សំឡេង​ខ្លាំង ​និងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេក ធ្វើ​ឱ្យ​ថប់​អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួម​ទាំង​ស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និងប​ង្ក​ហេតុ​ទាំង​នេះ ​មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែម​ទាំង​ជា​ការ​គំរាម​កំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        28
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm