ឥណ្ឌូនេស៊ី គ្រោងទិញយន្តហោះចម្បាំង ៤២គ្រឿងពីចិន ក្នុងកិច្ចសន្យាដ៏ធំតម្លៃជាង ៩ពាន់លានដុល្លារ

2025/10/16 07:14:11 pm        116

ប្រមុខការពារជាតិរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធ (១៥ តុលា) ថា ទីក្រុងហ្សាការតា នឹងទិញយន្តហោះចម្បាំងប្រភេទ ឆឹងទូ J-10C ដែលផលិតដោយចិន យ៉ាងតិច ៤២គ្រឿង ក្នុងតម្លៃរាប់ពាន់លានដុល្លារអាមេរិក ដែលជាកិច្ចព្រមព្រៀងទិញយន្តហោះមិនមែនលោកខាងលិច ជាលើកដំបូងបំផុតរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីហ្សាការតាថា ឥណ្ឌូនឹស៊ីនឹងទិញយន្តហោះចម្បាំងពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មយោធារបស់ខ្លួន។ លោកបន្តថា "J-10C ទាំងនោះនឹងហោះពីលើទីក្រុងហ្សាកាតាឆាប់ៗ" ដោយមិនលម្អិតបន្ថែមទៀតឡើយ។ ក្រុមអ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់ភាពរសើបក្នុងតំបន់ និងភូមិសាស្ត្រនយោបាយ។

ផែនការទិញយន្តហោះ J-10 នេះត្រូវលាតត្រដាងជាលើកដំបូងកាលពីខែមុន ដោយអ្នកនាំពាក្យក្រសួងការពារជាតិ គឺលោក Frega Wenas ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Purbaya Yudhi Sadewa កាលពីថ្ងៃពុធ បានបញ្ជាក់ថា ថវិកាបានអនុម័តរួចរាល់ហើយសម្រាប់ការទិញយន្តហោះពីប្រទេសចិន ដែលឈានដល់ជាង ៩ពាន់លានដុល្លារអាមេរិក។

គួរឱ្យដឹងថា កងទ័ពអាកាសឥណ្ឌូនេស៊ីបច្ចុប្បន្ន មានយន្តហោះចម្បាំងមកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងអង់គ្លេស ហើយយន្តហោះមួយចំនួនក្នុងចំណោមនោះត្រូវការធ្វើទំនើបកម្មឱ្យប្រសើរឡើង ឬត្រូវទិញថ្មីមកជំនួស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        252
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        294
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm