ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ពីការខិតខំរបស់អាស៊ានក្នុងការដោះស្រាយ​បញ្ហាគ្រោះ​មហន្តរាយ

2025/10/16 07:15:50 pm        192

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឋានៈជាប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន លើកទី៤៧ បានបញ្ជាក់ពីការ​ខិតខំ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋ​មន្រ្តី​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​អាស៊ាន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ។

ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា តំបន់អាស៊ានត្រូវបានទទួលស្គាល់ថា ជា​តំបន់​មួយ​ដែលងាយ​រងគ្រោះដោយ គ្រោះមហន្តរាយបំផុត នៅលើពិភពលោក ដែលជារឿយៗ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធម្មជាតិ ជាច្រើនដូចជា គ្រោះរញ្ជួយដី, ផ្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, ការរអិលបាក់ដី, ទឹក​ជំនន់ និងគ្រោះរាំងស្ងួត ក៏ដូចជា គ្រោះមហន្តរាយផ្សេងៗ ដែលបណ្តាលមកពីមនុស្ស។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិត និង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ ​ប្រទេសជាសមាជិកអាស៊ាន បានខិតខំប្រឹងប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​ទាំង​នេះ តាមរយៈវិធានការដ៏ទូលំទូលាយ។

ឯកឧត្តម បញ្ជាក់ទៀតថា ក្នុងន័យនេះ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ស្តីពីកា​រ​គ្រប់គ្រងគ្រោះមហន្តរាយ និងសន្និសីទនៃភាគីអាត់ បានបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ និង​ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមការដឹកនាំ ប្រកបដោយ ចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី​ការ​គ្រប់​គ្រង​គ្រោះមហន្ត​រាយ​លើក​ទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ បានដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសជា សមាជិក​អាស៊ាន ដើម្បីបញ្ជាក់ពីវឌ្ឍនភាព សំខាន់ៗ ដែលសម្រេចបាន ក្នុងរយៈពេល​ពីរ​ទសវត្ស​រ៍​កន្លង​មក ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងការពង្រឹងយន្តការ ឆ្លើយ​តប​គ្រោះម​ហន្តរាយ​។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុង​ការ​ធានា​បាន​នូវ​ការ​គ្រប់​គ្រង​គ្រោះ​ម​ហន្តរាយ និងការត្រៀមរៀបចំប្រកបដោយប្រសិទ្ធភាពសម្រាប់អនាគត ស្របតាម​ការ​វិវត្តន៍​របស់​អាស៊ាន​៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm