WFP ព្រមានថា ការបន្ថយមូលនិធិពីម្ចាស់ជំនួយ កំពុងរុញឱ្យមនុស្សជិត ១៤លាននាក់ទៀតធ្លាក់ក្នុងភាពអត់ឃ្លាន

2025/10/16 10:20:24 pm        306

ទីភ្នាក់ងារជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ UN បាននិយាយកាលពីថ្ងៃពុធ (១៥ តុលា) ថា ការកាត់បន្ថយមូលនិធិយ៉ាងច្រើនពីម្ចាស់ជំនួយចម្បងៗរបស់ខ្លួន កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការក្នុងប្រទេសចំនួន៦ ទូទាំងពិភពលោក ហើយបានព្រមានថា មនុស្សជិត ១៤លាននាក់ បន្ថែមទៀតអាចត្រូវបង្ខំឱ្យធ្លាក់ក្នុងភាពអត់ឃ្លានកម្រិតគ្រាអាសន្ន។

កម្មវិធីស្បៀងអាហារពិភពលោក WFP ដែលជាធម្មតាទទួលបានមូលនិធិច្រើនបំផុតរបស់ចំណោមស្ថាប័នទាំងអស់របស់ UN បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ការផ្តល់មូលនិធិរបស់ខ្លួននៅឆ្នាំនេះ "ជួបបញ្ហាប្រឈមមិនធ្លាប់មានពីមុនមក" ភាគច្រើនដោយសារតែការកាត់បន្ថយចំណាយពីសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មី និងម្ចាស់ជំនួយលោកខាងលិចឈានមុខគេផ្សេងទៀត។

WFP ព្រមានថា មនុស្ស ១៣,៧លាននាក់ នៃអ្នកទទួលជំនួយអាហាររបស់ខ្លួនទាំងអស់ អាចត្រូវបង្ខំឱ្យអត់ឃ្លានយ៉ាងមហន្តរាយ នៅពេលមូលនិធិកាត់បន្ថយ។ ប្រទេសដែលប្រឈមនឹង "ការរំខានដ៏ធំបំផុត" គឺអាហ្វហ្គានីស្ថាន កុងហ្គោ ហៃទី សូម៉ាលី ស៊ូដង់ខាងត្បូង និងស៊ូដង់។

នាយកប្រតិបត្តិ WFP លោកស្រី Cindy McCain បាននិយាយថា "គ្រប់គ្នាកំពុងឈរមើលខ្សែជីវិតរបស់មនុស្សរាប់លាននាក់ ត្រូវរលត់បាត់នៅចំពោះមុខ"។ ទីភ្នាក់ងារស្បៀងរបស់ UN មួយនេះសង្កត់ធ្ងន់ថា ខ្លួនរំពឹងថានឹងទទួលបានមូលនិធិតិចជាងមុន ៤០% នៅឆ្នាំនេះ ប្រហែល ៦,៤ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ២០២៤ ទទួលបានប្រមាណ ១០ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm