លោក Trump ប្រកាសសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន តែលោក Bessent លើកឡើងពីការផ្អាកជម្លោះ

2025/10/16 10:42:51 pm        81

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមើលឃើញថា សហរដ្ឋអាមេរិកកំពុងជាប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បើទោះបីរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានលើកឡើងពីការផ្អាកដំឡើងពន្ធខ្ពស់ លើទំនិញរបស់ចិន ដើម្បីដោះស្រាយជម្លោះ ពាក់ព័ន្ធនឹងរ៉ែសំខាន់ៗក៏ដោយ។

កាលពីថ្ងៃពុធ (ទី ១៥ ខែតុលា) នៅពេលអ្នកសារព័ត៌មានសួរថា តើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ កំពុងស្ថិតក្នុងការមានសង្គ្រាមពាណិជ្ជកម្មមែនទេ ប្រសិនបើភាគីទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ លោក Trump បានឆ្លើយតបថា៖ «មែន វាកើតមានឥឡូវនេះ។ យើងដាក់អត្រាពន្ធ ១០០ភាគរយ។ ប្រសិនបើយើងមិនមានការដំឡើងពន្ធ យើងនឹងត្រូវបានបង្ហាញថា មិនមានឥទ្ធិពលអ្វីសោះ»។

គួរបញ្ជាក់ថា លោក Trump បាននិយាយបែបនេះត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Bessent បានបង្ហើបពីលទ្ធភាពពន្យារនូវការផ្អាកពន្ធនាំចូលលើទំនិញរបស់ចិនរយៈពេលជាង ៣ខែ ប្រសិនបើទីក្រុងប៉េកាំងបញ្ឈប់ផែនការរបស់ខ្លួន ពាក់ព័ន្ធនឹងការត្រួតពិនិត្យការនាំចេញថ្មីដ៏តឹងរ៉ឹងលើរ៉ែកម្រ។ សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងផ្អាកជម្លោះជាបន្តបន្ទាប់រយៈពេល ៩០ថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០២៥ មក ដោយពេលវេលាកំណត់បន្ទាប់ នឹងមកដល់ក្នុងខែវិច្ឆិកា។

យ៉ាងណាក្ដី ការលើកឡើងបញ្ច្រាសគ្នានេះ បានគូសបញ្ជាក់ថា វិនិយោគិនមានអារម្មណ៍មិននឹងនរ ខណៈភាពតានតឹង បានឡើងកម្ដៅកាន់តែខ្លាំងភ្លាមៗ ក្នុងទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ ភាគហ៊ុនអាមេរិក បានបន្តកើនឡើង បន្ទាប់ពីមានការអត្ថាធិប្បាយរបស់លោក Bessent ខណៈពេលដែលការកត់សម្គាល់របស់លោក Trump បានកើតឡើងបន្ទាប់ពីការជួញដូរត្រូវបានបិទនៅទីក្រុងញូវយ៉ក។

ច្បាប់ថ្មីរបស់ចិន ដែលបានប្រកាសកាលពីសប្តាហ៍មុន តម្រូវឲ្យក្រុមហ៊ុនក្រៅប្រទេសទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិនសិន មុនពេលនាំចេញផលិតផល សូម្បីបរិមាណតិចតួចនៃរ៉ែកម្រដែលមានប្រភពនៅចិន។ លោក Trump បានឆ្លើយតបដោយការគំរាមថា នឹងដាក់ពន្ធបន្ថែម ១០០ភាគរយលើទំនិញចិន ត្រឹមថ្ងៃទី១ ខែវិច្ឆិកា។ លោកបានលើកឡើងពីគំនិតនៃការលុបចោលគម្រោងមានកិច្ចប្រជុំ ជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយបានព្រមានថា សហរដ្ឋអាមេរិកអាចបញ្ឈប់ពាណិជ្ជកម្មប្រេងឆា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm