ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ទទួលបានស្ពានបេតុងជាសមិទ្ធផលថ្មីក្នុងមូលដ្ឋានពួកគាត់

2025/10/16 11:53:15 pm        174

កំពង់ធំ ៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានថ្លែងនូវការដឹងគុណចំពោះរបស់រាជរដ្ឋាភិបាល ដែលបានជំរុញអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជាពិសេសលើការងារស្ថាបនាស្ពានបេតុងនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលជាសមិទ្ធផលថ្មីចូលរួម ចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង, ប្រវែង ១៤៤ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និងការស្ថាបនា សំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិឈូកបឹង ឃុំឈូក ឆ្លងទៅភូមិបឹងខ្វែក ឃុំឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជុំវិញស្ពាន នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយចិត្តឥតឧបមា ដែលបានស្ពានថ្មីជាចំណងដៃមិនអាចកាត់ថ្លៃបាន និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលតាមរយៈការអភិវឌ្ឍនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខណៈដែលកន្លងមកពួកគាត់តែងតែជួបការលំបាក អំពីការធ្វើដំណើរឆ្លងកាត់ស្ទឹងមួយនេះ។ 

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ទាក់ទិនការអភិវឌ្ឍនៅតាមជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ដោយឯកឧត្តម រដ្ឋមន្រ្តីតែងតែចុះពិនិត្យមើលដោយផ្ទាល់ជាប្រចាំ ចំពោះគម្រោងស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទដូចជា ផ្លូវ ស្ពាន ការ ផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់អនាម័យជនបទជាដើម ដើម្បីប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

ជុំវិញស្ពានបេតុងខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា ស្របតាមផែនការរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលជាទីមោទន ជូន ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ ដែលនេះគឺជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល- រដ្ឋ មានស្ពានល្អសម្រាប់ធ្វើដំណើរ សិស្សានុសិស្សទៅសាលារៀន ការទទួលបានសេវាសុខភាព ការរកស៊ីទទួលទាន និងការធ្វើ អាជីវកម្មផ្សេងៗជាដើម ជាពិសេសគឺការកាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ ដូចជានៅក្នុងរដូវវស្សានេះជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm