ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៧៦ គ្រួសារ​ក្នុងស្រុកលេីកដែក ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន

2025/10/17 01:09:58 am        120

(កណ្តាល): ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលេីកដែក​ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ​ស្រុកនិងក្រុមគ្រូពេទ្យ,យុវជនសសយក និងកាកបាទក្រហមកម្ពុជាបានចុះជួបផ្ទាល់ សួរសុខទុក្ខ​ និងនាំយកនូវអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ៧៦ គ្រួសារ​ ស្ថិតក្នុងមូលដ្ខានស្រុកលេីកដែក​ខេត្តកណ្តាល នាថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ ២០២៥​ នេះ។

 ក្នុងឱកាសនេះឯកឧត្តម ហេងរតនា ប្រធានក្រុមការងាររាជ រដ្ឋា ភិបាលចុះមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលបានលើកឡើងបណ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី​នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ដែលតែងតែគិតគូរ និងយក ចិត្តទុកដាក់អំពីសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកលេីកដែកផងដែរ។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម ហេង រតនា បានចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​លិចលង់ផ្ទះសម្បែង​ ដី ស្រែ ចម្ការ​ និងខូចខាតភោគផលដំណាំ ។ ដោយបានលេីកទឹកចិត្តបង ប្អូនប្រជាពលរដ្ឋត្រូវខិតខំបន្ដការដាំដុះដំណាំឡេីងវិញក្រោយរដូវទឹកសម្រកដេីម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ។

ក្រៅពីកោតសរសើរដល់អាជ្ញាធរស្រុកស្រុកលេីកដែក​គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលជាការបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនោះ ឯកឧត្តម ហេងរតនាក៏បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយត្ន័ឲ្យបានខ្ពស់នៅក្នុងរដូវទឹកឡើងនេះ ជាពិសេសក្មេងតូចៗ ប្រុងប្រយ័ត្នកុំឲ្យធ្លាក់ទឹកនិងលេងទឹក​អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវការអនាម័យដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ​។ជាមួយគ្នានេះផងដែរ​ សូមអាជ្ញាធរមូលដ្ឋានបន្តតាមដាន​ និងជួយដល់គ្រួសារដែលនៅតែជួបការលំបាក ព្រមទាំងត្រៀមបន្តជួយផ្តល់ការគាំទ្រដល់គ្រួសាររងផលប៉ះពាល់ទាំងអស់ក្រោយទឹកសម្រកដើម្បីស្តារជីវភាពឡេីងវិញ ។

សូមជម្រាបថា ក្នុងអំឡុងពេលនៃដើមខែតុលា ឆ្នាំ២០២៥ នេះ ក្នុងមូលដ្ឋានស្រុកលើកដែក ក៏មិនខុសពីតាមបណ្តាស្រុក-ខេត្តមួយ ចំនួនដែលនៅស្របតាមបណ្តោយដងទន្លេមេគង្គ គឺមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាច្រើនថ្ងៃបណ្តាលឲ្យទឹកទន្លេ និងបឹងឡើងលើសកម្រិតធម្មតា ដែលបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងឃុំទាំង ៧ របស់ស្រុកលើក ដែកខេត្តកណ្តាលនេះ។

បើតាមរបាយការណ៍ពីអាជ្ញាធរស្រុកលើកដែកខេត្តកណ្តាលបានឲ្យដឹងថា ផលប៉ះពាល់ និង ការខូចខាតបណ្តាមកពីទឹកជំនន់នេះបានប៉ះពាល់ផ្នែកសង្គមកិច្ចចំនួនភូមិរងគ្រោះ២៤ភូមិ លើ ៧ ឃុំ។ គ្រួសាររងគ្រោះសរុប ២៦៣គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះលិច លង់កម្រិតស្រាល មានចំនួន ១៨៧ គ្រួសារ ។ គ្រួសាររងគ្រោះលិចលង់កម្រិតធ្ងន់មានចំនួន៧៦ គ្រួសារនិងមានគ្រួសារជម្លៀស ៣២ គ្រួសារ។រីឯផលប៉ះពាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធវិញ គឺលិចផ្លូវកៅស៊ូប្រវែង ៧០ ម៉ែត្រ,លិចផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ,លិចផ្លូវដី ក្រហមប្រវែង ៨,៥៦៧ ម៉ែត្រ,លិចផ្លូវដីស ប្រវែង ជិត១៩ ពាន់ ម៉ែត្រ,។និង ផលប៉ះពាល់ផ្នែកកសិកម្មដំណាំ រួមផ្សំរងការប៉ះពាល់ចំនួន១,២៨៥ ហិកតា និង រងការខូចខាតចំនួន ១០៨ ហិកតា។ដំណាំបន្លែរងការប៉ះពាល់ចំនួន ១៣៣ ហិកតានិងរងការខូចខាតចំនួន ៣៥ ហិកតា៕ អត្ថបទ. ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        108
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm