អ៊ីស្រាអែល និងក្រុមហាម៉ាស ចោទដាក់គ្នាថា បានរំលោភបទឈប់បាញ់ ខណៈការបើកព្រំដែន Rafah ឡើងវិញ មិនប្រាកដប្រជា

2025/10/17 01:48:45 am        132


អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) នេះ បានឲ្យដឹងថា ខ្លួនកំពុងរៀបចំសម្រាប់ការបើកឡើងវិញនូវច្រកឆ្លងកាត់ Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ដើម្បីអនុញ្ញាតប្រជាជនប៉ាឡេស្ទីនចេញ-ចូល ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ខណៈដែលបានចោទដាក់គ្នាទៅវិញទៅមកជាមួយក្រុមហាម៉ាស ជុំវិញការរំលោភលើបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ជម្លោះ អំពីការប្រគល់ត្រឡប់វិញនូវសាកសពចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅតែបន្តមានសក្តានុពលធ្វើឲ្យបទឈប់បាញ់ប្រែប្រួល រួមជាមួយនឹងផែនការសំខាន់ៗជាច្រើនផ្សេងទៀតដែលមិនទាន់ត្រូវបានដោះស្រាយ ដែលរួមមានទាំងការរំសាយអាវុធរបស់ពួកសកម្មប្រយុទ្ធ និងអភិបាលកិច្ចរបស់តំបន់ហ្កាហ្សា នាពេលអនាគត។

អ៊ីស្រាអែលបានទាមទារឲ្យក្រុមហាម៉ាសបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបញ្ជូនត្រឡប់នូវសាកសពចំណាប់ថ្នូរទាំង ២៨នាក់ដែលបានស្លាប់អំឡុងសង្គ្រាមនេះ។ ក្រុមឥស្លាមនិយមមួយនេះ បានប្រាប់ថា ខ្លួនបានប្រគល់សាកសពចំនួន ១០នាក់ហើយ ប៉ុន្តែអ៊ីស្រាអែលបានបញ្ជាក់ថា ម្នាក់ក្នុងចំណោមសាកសពទាំងនោះ មិនមែនជាចំណាប់ថ្នូរនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃទី១៥ ខែតុលាថា៖ «យើងនឹងមិនសម្របសម្រួល ចំពោះរឿងនេះទេ ហើយយើងនឹងមិនបញ្ឈប់កិច្ចប្រឹងប្រែង រហូតដល់ចំណាប់ថ្នូរដែលបានស្លាប់របស់យើងត្រឡប់មកវិញ»។

អង្គភាពប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានបញ្ជាក់ថា ការប្រគល់សាកសពបន្ថែមទៀត នៅតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញឲ្យក្លាយទៅជាបំណែកកម្ទេចថ្មដ៏ធំសម្បើមដោយសង្រ្គាម នឹងតម្រូវឲ្យមានការអនុញ្ញាតឲ្យគ្រឿងចក្រធុនធ្ងន់ និងឧបករណ៍ជីកកកាយចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានបិទខ្ទប់ដោយអ៊ីស្រាអែល។

នៅថ្ងៃទី១៦ ខែតុលានេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភបទឈប់បាញ់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ នៅក្នុងការបាញ់ប្រហារ ចាប់តាំងពីថ្ងៃទី១០ ខែតុលា ហើយបាននិយាយថា បញ្ជីកត់ត្រាពីការរំលោភបែបនេះ ត្រូវបានប្រគល់ទៅឲ្យអ្នកសម្របសម្រួល៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm