សហរដ្ឋអាមេរិក​ព្រមាន​ថា ទីបំផុត​ចិន​នឹង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន បើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន

2022/02/07 05:12:23 pm        829

​សហរដ្ឋអាមេរិក៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមានលោក Jake Sullivan បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យថា ​ប្រទេស​ចិននឹង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​ទីបំផុត បើ​ប្រទេស​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ មន្ត្រី​អាមេរិក​មួយ​រូប​ដែល​បាន​ដឹង​ផ្ទាល់​ពី​ការវាយតម្លៃ​ចុងក្រោយ​បំផុត​របស់​រដ្ឋាភិបាល ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ខណៈ​ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​តំបន់​ថា រុស្ស៊ី​បាន​ប្រមូល​ផ្ដុំ​កងកម្លាំង ៧០ភាគរយ​រួចហើយដែល​ខ្លួន​ត្រូវការ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​លុកលុយ​ពេញលេញ​លើ​អ៊ុយ​ក្រែ​ន។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ជាមួយ​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​ប្រឆាំង​នឹង​ការពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ ដោយ​បាន​ស្តី​បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការ​កើន​ឡើង​ភាព​តានតឹង និង​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​វិមាន​ក្រឹម​ឡាំង​ឲ្យ​មាន​ការធានា​សន្តិសុខ​។ ​លោក Sullivan​ បាន​និយាយ​នៅ​កម្មវិធី​ "Meet the Press" របស់​ទូរទស្សន៍ NBC ថា យើង​ជឿ​ថា ក្រុង​ប៉េកាំង​នឹង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ចំពោះ​ការ​ឈ្លាន​ពាន​ចូល​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី ហើយ​ថា ប្រទេស​ទាំង​២ ​គួរតែ​គិត ពួកគេ​ពិចារណា​ការចូលរួម​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​រយៈពេល​ពីរ ​ឬ​បី​សប្តាហ៍​ខាងមុខ​។​

​ការព្រមាន​នេះ​មាន​ឡើងបន្ទាប់ពី​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ជួប​លោកប្រធានាធិបតី​ចិន Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ ស្រប​ពេល​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​។ ​លោក Putin បាន​ទៅដល់​ទីក្រុង​ប៉េកាំង​ ដើម្បី​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា និង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន ខណៈ​មេដឹកនាំ​ទាំង​២ រួមគ្នា​ទប់ទល់​នឹង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។ សហរដ្ឋអាមេរិក​បាន​ព្រមាន​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថា រុស្ស៊ី​នឹង​ប្រឈម​ការ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរជុំវិញ​ភាព​ជាប់​គាំង​បញ្ហា​អ៊ុយ​ក្រែ​ន។ រដ្ឋបាល​លោក Biden បាន​និយាយ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ថា ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​អាច​នឹង​កើតមាន ទោះបីជា​រុស្ស៊ី​ច្រាន​ចោល​ម្ដង​ហើយ​ម្ដងទៀត​ក៏ដោយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm