ការប៉ះទង្គិចគ្នា រវាងនគរបាល និងក្រុមបាតុករ Gen Z នៅប៉េរូ បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់យ៉ាងតិច

2025/10/17 03:18:01 am        21


ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងនគរបាលកុបកម្ម នៅក្នុងរដ្ឋធានី Lima របស់ប្រទេសប៉េរូ បានបណ្តាលឲ្យបុរសអាយុ ៣២ឆ្នាំម្នាក់ស្លាប់ ហើយមនុស្សជាង ១០០នាក់ទៀតបានរងរបួស ក្នុងរួមមានទាំងមន្រ្តីនគរបាលជាច្រើននាក់ផងដែរ។

ការតវ៉ានេះបានកើតឡើងមិនដល់មួយសប្តាហ៍ឡើយ បន្ទាប់ពីលោក José Jerí បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន ក្រោយមានការចោទប្រកាន់ទម្លាក់តំណែងលើអ្នកកាន់តំណែងមុនរបស់លោក គឺលោកស្រី Dina Boluarte។ ហើយបាតុកម្មកាលពីថ្ងៃពុធ (ទី១៥ ខែតុលា) ត្រូវបានរៀបចំឡើងដោយយុវជនប៉េរូភាគច្រើន (Gen Z) ដែលទាមទារឲ្យអ្នកនយោបាយរបស់ប្រទេសនេះធ្វើការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយកម្រិតខ្ពស់។

លោកប្រធានាធិបតី Jerí បានលើកឡើងថា ការតវ៉ានេះត្រូវបានជ្រៀតចូលដោយក្រុមឧក្រិដ្ឋជនដែលបង្កភាពចលាចល ហើយបានបើកការស៊ើបអង្កេតលើមូលហេតុ ជុំវិញការស្លាប់នោះ។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា លោក «មានការសោកស្តាយ ដែលការស្លាប់នេះកើតឡើង»។

លោកស្រី Ruth Luque សមាជិកសភារបស់ក្រុមឆ្វេងនិយម បានឲ្យដឹងថា «ព័ត៌មានបឋម» បង្ហាញថា តារាចម្រៀងហ៊ីបហបរូបនោះ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ចំដើមទ្រូង។ លោកស្រី Luque បានបង្ហោះរូបថតរបស់លោកស្រីនៅលើបណ្ដាញសង្គម ដែលគេឃើញលោកស្រីកំពុងនិយាយទៅកាន់បុគ្គលិកនៅមន្ទីរពេទ្យ ដែលអ្នករបួសជាច្រើននាក់នៅក្នុងការប៉ះទង្គិចគ្នា ត្រូវបានថត។

លោកប្រធានាធិបតី Jerí បានបញ្ជាក់ថា ការស៊ើបអង្កេតមួយនឹងត្រូវចាប់ផ្តើម «ដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវអ្វីដែលបានកើតឡើង និងអ្នកណាជាអ្នកត្រូវទទួលខុសត្រូវ»។

លោក Jerí បានស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីនាពេលនោះ គឺលោកស្រី Boluarte ត្រូវបានចោទប្រកាន់ទម្លាក់តំណែងក្រោមហេតុផល «អសមត្ថភាពខាងសីលធម៌មិនអាចបន្តតួនាទីបាន»។ លោក Jerí គឺជាប្រធានាធិបតីទី៧ ដែលដឹកនាំប្រទេសប៉េរូ ក្នុងរយៈពេល ៨ឆ្នាំ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm