លោក Netanyahu បានប្តេជ្ញាដាក់សម្ពាធលើក្រុមហាម៉ាសដើម្បីស្វែងរកចំណាប់ខ្មាំងដែលនៅសេសសល់

2025/10/17 03:51:53 pm        247

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់អង្គពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ តុលា ឆ្នាំ២០២៣ ថា លោកបានប្តេជ្ញាចិត្ត ក្នុងការធានាឱ្យមានការត្រឡប់មកវិញរាល់ចំណាប់ខ្មាំងដែលបានស្លាប់នៅហ្កាហ្សា ហើយប្រទេសនេះនឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយកម្លាំងពេញលេញ។  

លោក Benjamin Netanyahu បានអត្ថាធិប្បាយបែបនេះ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ខ្មាំងពីរនាក់ទៀត ប៉ុន្តែបាននិយាយថា ខ្លួនមិនអាចចូលទៅដល់ចំណាប់ខ្មាំង ស្លាប់១៦នាក់ដែលនៅសល់បានទេ។គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ សាកសពចំណាប់ខ្មាំង១២នាក់ ត្រូវបានប្រគល់ឲ្យអ៊ីស្រាអែលវិញ ខណៈក្រុមហាម៉ាស និយាយថាពួកគេត្រូវគេពេលវេលាដើម្បីស្វែងរកសាកសនៅសេសសល់ពីគំនរកម្ទេចថ្ម។

មានការខឹងសម្បារក្នុងប្រទេសអ៊ីស្រាអែល ដែលក្រុមហាម៉ាស មិនបានប្រគល់សាកសពទាំងអស់មកវិញស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សាកាលពីសប្តាហ៍មុន បើទោះបីជាសហរដ្ឋអាមេរិកបាននិយាយសម្រាលការលើកឡើងថាវាស្មើនឹងការបំពានក៏ដោយ។  

កាលពីថ្ងៃព្រហស្បតិ៍នោះដែរ លោក Donald Trump បានបង្ហាញសញ្ញាថា លោកមានឆន្ទៈចង់ឃើញការប្រយុទ្ធបន្តទៀត ប្រសិនបើក្រុមហាម៉ាសបន្តសម្លាប់មនុស្ស។

លោក Trump ធ្លាប់បានច្រានចោលការដាក់ទាហានអាមេរិកនៅតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ចំណាប់ខ្មាំងនៅមានជីវិតទាំង ២០ នាក់ត្រូវបានដោះលែងពីដែនដីហ្កាហ្សាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន២៥០ នាក់នៅក្នុងពន្ធនាគារអ៊ីស្រាអែល និងអ្នកជាប់ឃុំ ចំនួន ១.៧១៨ នាក់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm