EU ស្នើគម្រោងការពារជាតិដ៏សំខាន់ថ្មី ដើម្បីទប់ទល់យានដ្រូន និងការពារព្រំដែនភាគខាងកើត

2025/10/17 03:55:16 pm        232

គណៈកម្មការអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) បានស្នើឡើងនូវគម្រោងការពារអឺរ៉ុបសំខាន់ៗថ្មីចំនួន៤ រួមទាំងប្រព័ន្ធប្រឆាំងយានដ្រូន និងផែនការពង្រឹងព្រំដែនភាគខាងកើត ដែលជាផ្នែកមួយនៃការជំរុញវិស័យការពារដើម្បីឱ្យទ្វីបនេះត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីអាចការពារខ្លួននៅឆ្នាំ២០៣០។

សំណើដែលដាក់ក្នុងគោលនយោបាយការពារជាតិ "ផែនទីបង្ហាញផ្លូវ" របស់សហភាពអឺរ៉ុប (EU) បានឆ្លុះបញ្ចាំងពីភាពភ័យខ្លាចកាន់តែខ្លាំងឡើងជំរុញដោយសង្រ្គាមនៅអ៊ុយក្រែន ដែលថា រុស្ស៊ីអាចវាយប្រហារសមាជិកសហភាពអឺរ៉ុបក្នុងប៉ុន្មានឆ្នាំខាងមុខ រួមទាំងការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យអឺរ៉ុបធ្វើបន្ថែមទៀតសម្រាប់សន្តិសុខរបស់ខ្លួន។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់សន្និសីទសារព័ត៌មានមួយថា "គ្រោះថ្នាក់នឹងមិនរលាយបាត់ឡើយ ទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ក៏ដោយ។ នេះបង្ហាញច្បាស់ណាស់ថា អឺរ៉ុបត្រូវតែពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី"។

គណៈកម្មាការអឺរ៉ុបបង្ហាញឈ្មោះគម្រោងការពារទាំង៤ នោះថា ផែនការពីរដំបូងគឺមានភាពបន្ទាន់ជាពិសេស ដោយទីមួយគឺគំនិតផ្តួចផ្តើមរារាំងដ្រូនរបស់អឺរ៉ុប ដែលពីមុនត្រូវគេស្គាល់ថាជា "ជញ្ជាំងដ្រូន" និងទីពីរគឺ បណ្ដាញឃ្លាំមើលស្លាបខាងកើត ដែលមានបំណង "ពង្រឹងព្រំដែនខាងកើតរបស់ EU ទាំងដីគោក ផ្លូវអាកាស និងសមុទ្រ"។ គម្រោងទីបីគឺ ខែលដែនអាកាសអឺរ៉ុប ដើម្បីការពារប្រឆាំងនឹងមីស៊ីល និងការគំរាមកំហែងលើអាកាសផ្សេងទៀត ចំណែកគម្រោងទីបួនគឺ ខែលអវកាសអឺរ៉ុប ដើម្បីការពារទ្រព្យសម្បត្តិ និងសេវាកម្មទីអវកាសរបស់ទ្វីបនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm