ចិន​លើក​ពាន​បាល់ទាត់​ស្ត្រី​ជើងឯក​អាស៊ី​លើក​ទី៩ ក្នុង​ប្រវត្តិសាស្ត្រ

2022/02/07 05:45:13 pm        267

​បាល់ទាត់​៖ ក្រុមបាល់ទាត់​ស្ត្រី​ចិន​បាន​ក្លាយជា​ជើង​ឯក នៃ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ស្ត្រី​ជើងឯក​អាស៊ី AFC Women Asian Cup 2022 ក្រោយ​យកឈ្នះ​ក្រុម​ស្ត្រី​កូរ៉េខាងត្បូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រុម​ស្ត្រី​ចិន​បាន​ពន្លាត​កំណត់ត្រា ​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​អាស៊ី​ច្រើនជាងគេ​ឡើងដល់ ៩លើក​បន្ទាប់ពី​ការ​វាយបក​យកឈ្នះ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​។

​​កីឡាការិនី​កូរ៉េ Choe Yu-ri និង Ji So-yun រកបាន​ម្នាក់​មួយគ្រា​ប់​នៅ​នាទី​ទី២៧ និង ៤៥+៣ ឱ្យ​កូរ៉េ​នាំមុខ​មុន​ដល់​ទៅ ២គ្រាប់​ក្នុង​វគ្គ​ទី១​។ ​​តែ​នៅ​វគ្គ​ទី២ គឺជា​រឿង​ផ្សេង ក្រុម​ស្ត្រី​ចិន​ដែលមាន​បទពិសោធ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ជា​ក្រុម​ឈ្នះ​ជើងឯក​ច្រើនជាងគេ​នោះបាន​វាយបក​តាម​ស្មើ​វិញ​ដោយ​កីឡាការិនី Tan Jiali នាទី​ទី៦៨ បាល់​ពិន័យ ១១ម៉ែត្រ និង​កីឡាការិនី Zhang Linyan នាទី​ទី៧២​។ ​​មិនតែប៉ុណ្ណោះ​ការប្រកួត​ហៀបនឹង​បញ្ចប់​ទៅហើយ ពោលគឺ​នាទី​ទី៩០+៣ ចិន​ថែមទាំង​រកបាន​គ្រាប់​ជ័យជំនះ​ដោយ​កីឡាការិនី Xiao Yuyi​។

​​សូមបញ្ជាក់ថា តាំងពី​បង្កើតឡើង​នៃ​ការប្រកួត​បាល់ទាត់​ស្ត្រី​ជើងឯក​អាស៊ី​រយៈពេល ៤៧ឆ្នាំកន្លងមក​ក្រុមបាល់ទាត់​ស្ត្រី​ចិន​បានឈ្នះ​ជើង​ឯក ៩លើក​ទាំង​លើក​នេះ និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​សរុប ១១លើក​។ ​​ចំណែក​បន្ទាប់ពី​ចិន នៅ​អាស៊ី​មានតែ​កូរ៉េខាងជើង និង​ឆាយ​នី​ស​តៃប៉ិ​ដែល​ធ្លាប់​ឈ្នះ​ជើងឯក ៣លើក​ដូចគ្នា​ ខណៈជប៉ុន​ឈ្នះ ២លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm