កម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ដោយ​មិន​ទទួលយកជាដាច់ខាតនូវការអះអាងជាឯកតោភាគីរបស់យោធាថៃ

2025/10/17 06:14:24 pm        245

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញ សេច​ក្តី​ថ្លែង​ការណ៍ ឆ្លើយតបទៅ​នឹង​បណ្ដាញ​សារព័ត៌មាន​ថៃ​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ដោយ​ស្រង់​សម្តី​មន្ត្រី​យោធាថៃ​ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មាន​បណ្តាញ​សារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែល​អះ​អាង​ថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះសំដៅលើដីនៅ ភូមិ​ព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួក​គេ​បាន​ដាក់​របង​លួសបន្លាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរា​វ​មីន​នៅ​ទីនោះ​ជា​ឯកតោភាគី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ព្រំដែនកម្ពុជា និងថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា​ឆ្នាំ១៩០៧​ព្រម​ទាំង​ផែន​ទី​ខ្នាត ​១/២០០ ០០០ និង មានបង្គោលព្រំដែនចំនួន ៧៤ បង្គោល ដែលត្រូវ​បាន​បោះកា​ល​ពី​ជាង​១០០​ឆ្នាំ​មុន​។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ច្បាប់អន្តរជាតិដែលមិនអាចត្រូវបានកែប្រែជាឯកតោភាគីដោយភាគីណាមួយបានឡើយ។

អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ដែល​បាន​ព្រម​ព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែង និង​កំណត់​ខណ្ឌ​សីមា​រវាងប្រទេសទាំងពីរ។ ក្នុងពេលរង់ចាំការវាស់វែង និងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជា​ប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រម​ព្រៀង​ទាំង​ឡាយ​រវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាទាមទារ​ឱ្យ​ភាគី​ថៃ​គោរព​នូវ​អ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហា ខណ្ឌសីមា ចៀស​វាង​ការ​ធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់​ខ្ជាប់​គោល​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួល​យក​ជា​ដាច់​ខាត​នូវ​ការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធា​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​សម្រេច​អំ​ពី​ខណ្ឌ​សីមា​របស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។ ទោះ​បី​ជា​រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​ការ​អត់​ធ្មត់​ក្នុង​អំឡុង​ពេល​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាចបង្កមហន្តរាយធំធេងដល់ប្រទេសជាតិ និង​ប្រជាជន​ទាំង​សង​ខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិ ក្នុងការទាមទារ​ដែន​អធិបតេយ្យ​ភាព​ជាតិ​ និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សន្ធិសញ្ញា និង ច្បាប់អន្តរជាតិឡើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm