មន្ត្រីអាមេរិក៖ ការវាយប្រហាររបស់អាមេរិក នៅការ៉ាអ៊ីប បន្សល់ទុកអ្នករួចជីវិតជាលើកដំបូងបំផុត

2025/10/17 06:47:02 pm        117

មន្ត្រីអាមេរិកម្នាក់បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) ប្រឆាំងនឹងនាវាសង្ស័យដឹកគ្រឿងញៀនមួយគ្រឿង នៅសមុទ្រការ៉ាអ៊ីប ហើយគេជឿថា នោះជាករណីដំបូងបំផុតដែលមានអ្នករួចជីវិតក្នុងការវាយប្រហារ។

មន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ មិនបានលម្អិតលើឧបទ្ទវហេតុនេះទេ ដោយគ្រាន់តែនិយាយថា គេមិនច្បាស់ឡើយថា ការវាយប្រហារតាមអាកាសនោះត្រូវបានរៀបចំជាមុនដើម្បីទុកឱ្យមានអ្នករួចខ្លួន ឬយ៉ាងណា។ ស្ថានការណ៍នេះបង្កើតជាសំណួរថ្មីៗជាច្រើន រួមទាំងថា តើយោធាអាមេរិកមានបំណងជួយដល់អ្នករួចជីវិតទាំងនោះ ឬក៏ឥឡូវនេះ ពួកគេកំពុងស្ថិតក្នុងការឃុំឃាំងរបស់យោធាអាមេរិក ជាឈ្លើយសឹក។

មន្ទីរបញ្ចកោណ — ដែលហៅអ្នកដែលខ្លួនវាយប្រហារថាជាពួកភេរវករ — មិនបានឆ្លើយតបភ្លាមៗចំពោះសំណើអត្ថាធិប្បាយទេ។ នៅមុនប្រតិបត្តិការថ្ងៃព្រហស្បតិ៍នេះ យោធាអាមេរិកបានវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនចេញពីវេណេស៊ុយអេឡា ដោយសម្លាប់មនុស្សយ៉ាងតិច ២៧នាក់ និងបង្កើនក្ដីបារម្ភក្នុងចំណោមអ្នកជំនាញផ្នែកច្បាប់ ជុំវិញការគោរពច្បាប់សង្រ្គាមក្នុងប្រតិបត្តិការនោះ។

រដ្ឋបាលលោកប្រធានាធីបតី Donald Trump បានអះអាងថា អាមេរិកបានចូលរួមក្នុងសង្គ្រាមជាមួយក្រុមភេរវករមកពីវេណេស៊ុយអេឡា រួចទៅហើយ ដោយមានន័យថា ការវាយប្រហារទាំងនេះជារឿងស្របច្បាប់។ មន្ត្រីរដ្ឋបាលលោក Trump ក៏បាននិយាយថា ការវាយប្រហារខ្លាំងក្លាបែបនេះជារឿងចាំបាច់ ពីព្រោះកិច្ចប្រឹងប្រែងពីមុនៗក្នុងការតាមចាប់អ្នកនៅលើនាវា និងរឹបអូសទំនិញ បានបរាជ័យជាប្រវត្តិសាស្ត្រ មិនអាចទប់ស្កាត់លំហូរគ្រឿងញៀនទៅក្នុងទឹកដីអាមេរិកបានឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm