អ៊ីស្រាអែល ពន្យារពេលការបើកឡើងវិញច្រកឆ្លងកាត់ Rafah ខណៈហ្កាហ្សារង់ចាំការកើនឡើងជំនួយ

2025/10/17 06:53:02 pm        104

អ៊ីស្រាអែល បានពន្យារពេលម្តងទៀតនូវការបើកឡើងវិញច្រកឆ្លងកាត់ Rafah តំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ដើម្បីអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរ ដោយរដ្ឋមន្ត្រីការបរទេស លោក Gideon Saar បាននិយាយថាច្រកនេះអាចបើកនៅថ្ងៃអាទិត្យ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់បីនាក់នៅភាគខាងត្បូងតំបន់ហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អង្គភាពCOGAT ជាអង្គភាពយោធារបស់អ៊ីស្រាអែលទទួលខុសត្រូវលើបញ្ហាជនស៊ីវិលនៅក្នុងដែនដីដែលកាន់កាប់នេះបាននិយាយថាការសម្របសម្រួលកំពុងដំណើរការជាមួយប្រទេសអេហ្ស៊ីបដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបើកច្រកឆ្លងកាត់ Rafah ឡើងវិញបន្ទាប់ពីបញ្ចប់ការត្រៀមលក្ខណៈដែលចាំបាច់។

អង្គភាពCOGAT បាននិយាយថាច្រកឆ្លងកាត់ Rafah នឹងនៅតែបិទចំពោះការដឹកជញ្ជូនជំនួយដោយអះអាងថាកិច្ចព្រមព្រៀងបទឈប់បាញ់មិនរាប់បញ្ចូលការបើកដំណើរការឡើងវិញទេ។ ការផ្គត់ផ្គង់ផ្នែកមនុស្សធម៌ទាំងអស់ដែលបញ្ជូនទៅតំបន់ហ្កាហ្សា វានឹងជំនួសឱ្យការឆ្លងកាត់ច្រក Karem Abu Salem ឬហៅថា Kerem Shalom នៅអ៊ីស្រាអែល បន្ទាប់ពីការត្រួតពិនិត្យសន្តិសុខរបស់អ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ដោយនិយាយថា ច្រក Rafah ប្រហែលជាត្រូវបានបើកឡើងវិញនៅថ្ងៃអាទិត្យខាងមុខនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ច្រកឆ្លងកាត់បានគ្រោងបើកកាលពីថ្ងៃពុធ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចូលជាធរមានកាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        130
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm