ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុមហាម៉ាស៖ ដែនដីហ្កាហ្សាប្រឈមការបំផ្លិចបំផ្លាញ និងវិបត្តិមនុស្សធម៌មិនធ្លាប់មាន

2025/10/17 07:09:05 pm        160

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស នៅទីក្រុងហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានទុកឲ្យតំបន់ហ្កាហ្សាស្ទ្រីបរងការប្រឈមមនឹងការខូចខាតរចនាសម្ព័ន្ធដ៏ធ្ងន់ធ្ងរបំផុត និងវិបត្តិមនុស្សធម៌ក្នុងប្រវត្តិសាស្ត្រទំនើប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះ បាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលបានបង្កើតកម្ទេចកម្ទីប្រហែល៧០លានតោន ហើយបានបន្សល់ទុកនូវគ្រាប់បែកមិនទាន់ផ្ទុះប្រហែល ២០.០០០ គ្រាប់ រាយប៉ាយពាសពេញតំបន់នេះ ។

សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចខិតខំប្រឹងប្រែងយកកម្ទេចកម្ទីត្រូវបានរារាំងយ៉ាងធ្ងន់ធ្ងរដោយការហាមប្រាមរបស់អ៊ីស្រាអែលលើការចូលនៃគ្រឿងចក្រ និងឧបករណ៍ធុនធ្ងន់ គួបផ្សំនឹងការបិទច្រកឆ្លងកាត់ទាំងអស់ ដែលទុកឱ្យការងារស្តារឡើងវិញស្ទើរតែមិនអាចទៅរួច។

ការិយាល័យដដែលបានជំរុញសហគមន៍អន្តរជាតិឱ្យបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងមនុស្សធម៌របស់ខ្លួន ដោយដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបើកច្រកឆ្លងកាត់ឡើងវិញជាបន្ទាន់ និងអនុញ្ញាតឱ្យចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទី និងដុំធំៗ។

យោងតាមតួលេខចេញផ្សាយដោយអាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឲ្យដឹងថា ចាប់តាំងពីសង្គ្រាមហ្កាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហារតាមអាកាស និងថ្មើរជើង របស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់រងការហ៊ុមព័ទ្ធនេះ បណ្តាលឱ្យមានគ្រោះទុរ្ភិក្ស និងការផ្លាស់ទីលំនៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៧.៩៦៧ នាក់ និងរបួស ១៧០.១៧៩ នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm