សម្តេចតេជោ៖ ប្រកាស​ប្តូរផ្តាច់​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខាងមុខឲ្យបាន ​ខណៈខកខាន​អស់​២ឆ្នាំ​មក​ហើយ

2022/02/07 06:32:28 pm        350

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសប្តូរផ្តាច់ថា ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខត្រូវធ្វើឲ្យបាននៅឆ្នាំនេះ ខណៈកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន ២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណា​ត់ផ្លូ​វជាតិលេខ ៧ប្រវែង​ជិត​១០០គីឡូម៉ែត្រនៅខេត្ត​ក្រចេះ នាព្រឹកថ្ងៃទី​៧កុម្ភៈ ​សម្តេចតេជោប្រមុខ នៃរាជ​រដ្ឋាភិបាលបាន ​មានប្រសាសន៍ថា យើងខកខានចូលឆ្នាំខ្មែរ២ឆ្នាំហើយៗ​សម្រាប់ឆ្នាំនេះ យើងនាំគ្នារាំលេង​សប្បាយ​តែរ​ក្សាគម្លាតពីគ្នាបន្តិច។

សូមបញ្ជាក់ថា៖ ចាប់​តាំងពីផ្ទុះជំងឺដ៏កាចសាហាវកូវីដ-១៩ មកជាពិសេសការឆ្លងចូលដល់​សហគមន៍ និង​បង្ក​ឱ្យ​មាន​អ្នករងគ្រោះស្លាប់​ដ៏គួរឱ្យកត់សម្គាល់ផងដែរនោះ ​រាជរដ្ឋាភិបាលមិនបាន​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិធំៗ របស់ខ្លួនដូចជាបុណ្យភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអស់រយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ ប៉ុន្តែ​សម្រាប់​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែលនឹងឈានមកដល់នៅពេលខាងមុខ សម្រាប់ឆ្នាំនេះ ​ដោយ​សារ​ស្ថាន​ភាព​បាន​កាន់​តែប្រសើរ ​ដោយសារការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរគ្រប់១០០% ​បានធ្វើឱ្យកម្ពុជា​បើក​ដំណើរ​ការ​ប្រទេស​ បើក​ដំណើរការសេដ្ឋកិច្ចឡើងវិញ ជាប្រក្រតីលើគ្រប់វិស័យ ដោយសារតែ​ការ​គ្រប់គ្រង ​និងការ​ចូល​រួម​បាន​យ៉ាងល្អ​ពីប្រជាពលរដ្ឋដែលយល់ដឹងអំពីវិធានការនានា របស់​រាជរដ្ឋាភិបាល​ និងបានធ្វើឱ្យអត្រាឆ្លង​ ជាពិសេស​មិន​មាន​អត្រា​ស្លាប់ដោយសារកូវីដ-១៩ អស់រយៈពេល៣០ថ្ងៃមកហើយ។

ទោះជាយ៉ាងណាក៏ដោយ សម្តេ​ច​នៅ​តែ​ផ្តាំ​ផ្ញើ​សូម​ឱ្យ​ប្រ​ជា​ពលរដ្ឋរបស់យើងកុំភ្លេចខ្លួន​អំពីវិធាន​ការ​អនាម័យនានា​ដែលរាជរដ្ឋាភិបាល ជាពិសេសក្រ​សួង​សុខា​ភិ​បាល​បាន​ណែនាំ ​ដើម្បីចូលរួម​ការ​ពារ​ការឆ្លង ​ជាពិសេសកូវីដ-១៩ ​អូមីក្រុង ​ថ្វីត្បិតតែវាមានសភាពស្រាល ប៉ុន្តែ​អូមីក្រុងវាបានឆ្លង​យ៉ាង​លឿន ដែល​យើង​មិន​ត្រូវ​ឱ្យ​វា​កើត​មានឡើយ៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm