ក្រុមហ៊ុន BYD របស់ចិន ប្រកាសប្រមូលរថយន្តជាង ១១ម៉ឺនគ្រឿងទៅវិញ ដោយសារបញ្ហាឌីស្សាញ និងថ្ម

2025/10/17 07:20:36 pm        146

និយតករទីផ្សាររបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (១៧ តុលា) នេះថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD នឹងចេញសេចក្ដីប្រកាសប្រមូលមកវិញដ៏ធំបំផុតមិនធ្លាប់មាន នូវរថយន្តស៊េរី ថាង (Tang) និង យ័ន ប្រូ (Yuan Pro) ក្នុងចំនួនជាង ១១៥.០០០គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ២០១៥ និង ២០២២ ដោយសារបញ្ហារចនាបថឌីស្សាញ និងហានិភ័យសុវត្ថិភាពទាក់ទងនឹងថ្ម។

BYD បានដាក់ឯកសារផែនការមួយទៅរដ្ឋបាលរបស់រដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារដើម្បីប្រមូលរថយន្តស៊េរី Tang ចំនួន ៤៤.៥៣៥គ្រឿង មកវិញ ដែលផលិតនៅចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៧ ដែលក្នុងនោះគុណវិបត្តិនៃការរចនាបថផ្នែកខ្លះ អាចបណ្តាលឱ្យមុខងាររថយន្តដំណើរការមិនប្រក្រតី។ ជាមួយគ្នានេះ BDY ក៏ចង់ប្រមូលរថយន្តអគ្គិសនី Yuan Pro ចំនួន ៧១.២៤៨គ្រឿង ដែលផលិតនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ដោយសារបញ្ហាផលិតកម្មប៉ះពាល់ដល់ការដំឡើងថ្ម។

នៅក្នុងខែមករាកន្លងទៅ ក្រុមហ៊ុននេះបានប្រមូលមកវិញនូវរថយន្តប្រភេទ ហ្វាងឆឹងប៉ាវ ប៉ាវ 5 (Fangchengbao Bao 5) ប្រភេទអគ្គិសនីលាយសាំង Off-Road SUV ចំនួន ៦.៨៤៣គ្រឿង ដោយលើកឡើងពីហានិភ័យបង្កជាចំហេះ។ មុននោះទៅទៀតក្នុងខែកញ្ញា ឆ្នាំ២០២៤ BYD ក៏បានប្រមូលរថយន្ត Dolphin និង Yuan Plus EV ជិត ៩៧.០០០គ្រឿងទៅវិញ ដោយសារកំហុសការផលិត ពាក់ព័ន្ធនឹងមុងងារគ្រប់គ្រងដៃចង្កូត៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm