ក្រសួងកសិកម្ម និងអង្គការដៃគូ រួមគ្នាបន្តរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ចាប់​ពីថ្ងៃ​ទី​២០ ដល់ថ្ងៃទី៣១ ខែតុលានេះ

2025/10/17 08:43:43 pm        577

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិប្រចាំកម្ពុជា រួម​ជាមួយ​នឹងដៃគូក្នុងស្រុកជាច្រើនទៀត បាននឹងកំពុង​រៀបចំ​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ដល់​សត្វសុខននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

លោកស្រី ហេង បូរ៉ានី អគ្គនាយិការង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែតុលានេះ បានមានប្រសាសន៍ថា ជំងឺឆ្កែឆ្កួតជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ និង​ជា​អាទិភាព​នៅ​ក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក ដើម្បីធានាបាននូវការថែរក្សាសុខភាពមនុស្ស សត្វ ក្រសួងកសិកម្ម បានចុះអប់រំណែនាំផ្សព្វផ្សាយដល់សាធារណៈជន ដើម្បីបង្កើនការយល់ដឹង និង​ផ្លាស់​ប្តូរ​ឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង និង​តម្រូវ​ការ​ពិត​ប្រាកដ​ក្នុង​ការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ស្របតាមគោលដៅ​សកល​លុប​បំបាត់​ជំងឺ​នេះ​នៅ​ឆ្នាំ​២០៣០។

យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ គម្រោងនេះ នឹង​ដាក់​មូលដ្ឋានគ្រឹះ សម្រាប់យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតថ្នាក់ជាតិ បន្ទាប់​ពី​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​សម្រាប់ប្រយុទ្ធ និងលុបបំបាត់ជំងឺឆ្កែឆ្កួត នៅកម្ពុជាត្រូវបានអនុម័ត ដោយសារ​ខេត្ត​ទាំង​បី​នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង គឺជាជំហានដ៏ធំដំបូង សម្រាប់​ការ​គ្រប់គ្រងជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។

ការ​ចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនេះ គឺត្រូវបានផ្តល់ជូនដល់សត្វសុខនទាំងអស់ដោយឥតគិតថ្លៃ ក្នុង​គោលបំណងដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ និង​ការពារ​ដល់​សហគមន៍​ដែល​ជា​តំបន់​គោ​លដៅទាំងនេះ។

លោក ថុល ថានី អ្នកគ្រប់គ្រងកម្មវិធីប្រយុទ្ធនិងជំងឺឆ្កែឆ្កួត បានឱ្យដឹងថា ប្រទេសកម្ពុជា បាន​ធ្វើ​យុទ្ធ​នាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនៅក្នុងខេត្តចំនួនបី បានយ៉ាង​ជោគជ័យ​កាល​ពី​ឆ្នាំ​២០២៤​ ដោយបានចាក់វ៉ាក់សាំងដល់សត្វឆ្កែរហូតដល់ជាង ២២ម៉ឺនក្បាល ដែលជា​ចំនួន​មិន​គួ​រ​ឱ្យ​ជឿក្នុ​ងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ គម្រោងនេះត្រូវបានបន្តទៀតនៅឆ្នាំ២០២៥ ដោយ​ត្រូវ​បាន​រំពឹង​ទុកថាវានឹងរក្សានូវសន្ទុះនៃការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅកម្ពុជាបានយ៉ាងល្អ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm