ឯកឧត្តម ហេង រតនា៖ ស៊ីម៉ាក់​រីករាយ​ចែករំលែក​បទពិសោធន៍​ក្នុង​វិស័យ​សកម្មភាព​មីន​ជូន​ដល់​បុគ្គលិក​ អង្គភាព SESU របស់អ៊ុយក្រែន ដើម្បីជួយដល់ជនស៊ីវិល

2025/10/17 02:05:06 pm        937

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​អង្គភាព​ផ្តល់​សេវាកម្ម​រដ្ឋ​ក្នុង​គ្រា​អាសន្ន​សម្រាប់​ប្រទេស​អ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាន​នាយកដ្ឋាន​សកម្មភាព​មីន SESU។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកHIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និង​តំណាងទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ។

ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់រីករាយ​នឹង​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​វិស័យ​សកម្មភាពមីនជូនដល់បុគ្គលិក SESU ដើម្បីធ្វើប្រតិបត្តិការ​ដែលរងផល​ប៉ះពាល់​ដោយ​សារ​សំណល់​យុទ្ធភណ្ឌសង្រ្គាមក្នុងគោលបំណងដើម្បីជួយដល់ជនស៊ីវិល។

បន្ថែម​ពី​នេះឯកឧត្តម​សង្ឃឹមថា​ប្រទេស​អ៊ុយក្រែន​នឹង​ទទួល​បាន​សន្តិភាពឆា​ប់​ៗ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះដែ​លជា​គ្រឹះសំខាន់ក្នុងការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្រ្គាម។ សន្តិភាព​មិន​អាច​កើត​មាន​ឡើង​តាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែសន្តិភាពត្រូវ​កើត​ឡើង​ដោយ​ការ​យោគ​យល់​ ការអត់ធ្មត់ និងការចរចារវាងដៃគូជម្លោះទាំងកម្រិតទ្វេភាគី និងអន្តរជាតិ។

មាន​មតិក្នុងឱកាសជំនួបពិភាក្សាការងារ លោក Reva Serhii បានជម្រាបជូន ឯកឧត្តម ហេង រតនា ថាបច្ចុប្បន្ននេះនៅប្រទេសអ៊ុយក្រែនមានតំបន់ប្រហែល ១៧០.០០០គីឡូម៉ែត្រក្រ​ឡាដែ​ល​ជា​តំបន់​រង​ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម។

លោកក៏បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងទីភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​នៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែនក្នុងការសហការជាមួយអង្គភាពស៊ីម៉ាក់ ដែល​ជា​ស្ថាប័នជាតិបោសសម្អាតមីនឈានមុខគេនៅកម្ពុជា និងកម្រិតអន្តរជាតិ ដែលបាន​និង​កំពុង​ផ្តល់​ការ​បណ្តុះ​បណ្តា​ល​ដល់​សិក្ខា​កាម​អ៊ុយក្រែន​ដែល​នឹង​ពាំនាំ​បទ​ពិសោធន៍​នេះ​ទៅ​បម្រើ​ក្នុង​បោស​សម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមមនុស្សធម៌​នៅ​ក្នុងប្រ​ទេស​អ៊ុយ​ក្រែន​ដែល​កំ​ពុ​ង​ញ៉ាំ​ញី​ដោយ​សង្រ្គាម​៕

អត្ថបទដែលទាក់ទង

ក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង (APF) ត្រៀមចូលរួម សិក្ខាសាលា នៅប្រទេសឡាវ
2025/10/17 05:11:52 pm        1
ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តតាមអនុសាសន៍ណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស
2025/10/17 05:03:27 pm        1
ឆ្នាំ២០២៥ រាជធានីភ្នំពេញទទួលការវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ
2025/10/17 04:40:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង (APF) ត្រៀមចូលរួម សិក្ខាសាលា នៅប្រទេសឡាវ

2025/10/17 05:11:52 pm
​ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តតាមអនុសាសន៍ណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស
2025/10/17 05:03:27 pm
​ឆ្នាំ២០២៥ រាជធានីភ្នំពេញទទួលការវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ
2025/10/17 04:40:23 pm
​កងកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ា សម្លាប់ក្រុមបះបោររាប់សិបនាក់ក្នុងការវាយឆ្មក់នៅទូទាំងប្រទេស
2025/10/17 04:30:11 pm
​ព្យុះព្រិលខ្លាំង ធ្វើឱ្យអ្នកស្រុកភ្ញាក់ផ្អើលនៅភាគខាងត្បូងប្រទេសបូលីវី
2025/10/17 04:25:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/17 07:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/17 10:17:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am