ឯកឧត្ដម ហ៊ុន​ ម៉ានី នឹងដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ទៅទទួល​ពាន​រង្វាន់​ អាស៊ាន ASEAN Prize នៅម៉ាឡេស៊ី នាថ្ងៃទី២៥តុលាខាងមុខនេះ

2025/10/17 10:23:10 pm        1.1 K

​ឯកឧត្ដម​ ហ៊ុន​​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក) នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ស.ស.យ.ក. នៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទទួលរង្វាន់អាស៊ាន ASEAN Prize នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០២៥ ខាងមុខនេះ។

តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥នេះ ឯកឧត្ដម​ ហ៊ុន​​ ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា «ពានរង្វាន់មួយនេះ គឺសម្រាប់​ក្រុម​គ្រួសារ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា» ។ តាងនាមឱ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំ​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ ​ស.ស.យ.ក. ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅទទួលនូវ ពានរង្វាន់ អាស៊ាន ASEAN Prize នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។»

 

ឯកឧត្ដម​ ហ៊ុន​​ ម៉ានី បានថ្លែងបន្តថា ពានរង្វាន់ Asean Prize នេះ គឺជា​សក្ខីកម្ម​នៃ​ការ​ទទួល​ស្គាល់​នូ​​វ​សកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាក្រោម ទិស​ស្លោក​ ”​យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”។ លើសពីនេះថែមទៀត ពានរង្វាន់នេះ គឺជា​ការ​បង្ហាញ​ពី​សង្គម​កម្ពុជា​មួយ​ដែល​តែង​តែ​រួបរួមគ្នា និងមានវត្ត​មាន​គ្រប់​ទិសទី​មិន​ថា​ក្នុង​កាលៈ​ទេសៈ​បែប​ណា​នៅ​តែ​បន្ដ​ជួយ ​ដើម្បីប្រជាជនកម្ពុជាក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងមួយ។

សូមជម្រាបជូនថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥ នេះ។ ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាព​នៃ​ការ​ទទួល​ស្គាល់​ការ​លះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុ​ភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន​៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm