ហាម៉ាសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ចំពោះបទឈប់បាញ់ ហើយថា ការប្រគល់សាកសពចំណាប់ថ្នូរទាំងអស់វិញ ត្រូវការពេល

2025/10/17 10:23:18 pm        74

ក្រុមហាម៉ាសបានបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល ខណៈពេលដែលបង្ហាញថា ការទាញយកសាកចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសល់ទាំងអស់ នឹងត្រូវការពេលវេលាបន្ថែម ដោយសារបញ្ហាប្រឈមបច្ចេកទេសជាច្រើន ហើយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ក្នុងនោះរួមទាំងការប្រគល់ត្រឡប់នូវអដ្ឋិធាតុចំណាប់ថ្នូរទាំងអស់ តែទទួលស្គាល់ថា ដំណើរការនេះ «នឹងចំណាយពេល» ដោយសារឧបសគ្គនៃប្រតិបត្តិការបច្ចុប្បន្ន។

ក្រុមនេះបានពន្យល់ថា ការស្វែងរក និងការទាញយកសាកសពនៅសល់ទាំងនោះ គឺមានការលំបាកយ៉ាងខ្លាំង ដោយសារតែ «មួយចំនួនត្រូវបានកប់នៅក្នុងផ្លូវរូងក្រោមដីដែលត្រូវបានបំផ្លាញដោយក្រុមត្រួតត្រា (អ៊ីស្រាអែល) ខណៈដែលអ្នកផ្សេងទៀត នៅតែស្ថិតនៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែក។ ក្រុមហាម៉ាសបានសង្កត់ធ្ងន់ពីតម្រូវការឲ្យមានឧបករណ៍ធុនធ្ងន់ និងឧបករណ៍ឯកទេស ដើម្បីសម្អាតកម្ទេចកម្ទី ដោយកត់សម្គាល់ថា ធនធានទាំងនេះនៅតែ «មិនអាចយកចូលបាននាពេលបច្ចុប្បន្ន ដោយសារតែការហាមឃាត់ពីក្រុមអ្នកត្រួតត្រា នៅតំបន់ហ្កាហ្សា» ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ។

ក្រុមហាម៉ាសបានបញ្ជាក់ថា ការយឺតយ៉ាវនៃការទាញយកសាកសពមកវិញ គឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរឹតបន្តឹងរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដោយចោទប្រកាន់អាជ្ញាធរនេះថា រាំងខ្ទប់ដល់មធ្យោបាយចាំបាច់ សម្រាប់ដំណើរការនេះ ខណៈពេលដែលរិះគន់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ថា បាន «បរាជ័យក្នុងការបំពេញតាមការសន្យារបស់លោក»។ សេចក្តីថ្លែងការណ៍របស់ក្រុមនេះសំដៅទៅដំណាក់កាលដំបូងនសបទឈប់បាញ់ ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី១០ ខែតុលា ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដែលបានជួយសម្រួលរួចហើយឲ្យមានការដោះលែងពីសំណាក់ក្រុមហាម៉ាសនូវអ្នកទោសជនជាតិអ៊ីស្រាអែលនៅរស់ចំនួន ២០នាក់ និងសាកសពចំណាប់ថ្នូរ ១០នាក់នៃចំនួន ២៨នាក់ដែលត្រូវបានបញ្ជាក់ថា ស្លាប់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm