ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-កូរ៉េ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា និង​ពលរដ្ឋ​ប្រទេស​ទំាង​ពីរ​ឱ្យកាន់តែរឹងមាំ

2025/10/17 03:40:17 pm        121

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវ​នីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជា​អនុ​ប្រធាន​ក្រុម​មិត្ត​ភាព​រដ្ឋសភា កម្ពុជា-កូរ៉េ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជា​មួយ​គណៈ​ប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM BYUNGJOO សមាជិក​រដ្ឋសភា និងជាប្រធានក្រុមការងារពិសេស ស្តីពីការការពារ​ប្រជាជន​កូរ៉េ​នៅ​ក្រៅ​ប្រទេស​របស់​គណបក្ស​ប្រជាធិបតេយ្យកូរ៉េ នៅវិមានរដ្ឋសភា។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍លើក ឡើងថាទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែល​ត្រូ​វបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ស្ទើរគ្រប់វិស័យ។

លោកជំទាវក៏បានចូលរួមអបអរ សាទរដល់ប្រទេសកូរ៉េ​ដែល​បាន​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ​ក្រោយ​ពីមានបញ្ហាមួយរយៈកន្លង មកនេះ ជាពិសេសនិងបន្ត​ការ​រឹត​ចំណង​មិត្ត​ភាព​កិច្ច​សហ​ប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ហើយភាគីកូរ៉េកន្លង​មក​ក៏​បាន​ផ្តល់​ជា​ជំនួយ​តាម​រយៈអង្គ​ការកយកា (KOIKA) ក្នុងការកសាងមជ្ឈមណ្ឌលសម្ភពនៅខេត្តសៀមរាប។

ឯកឧត្តម KIM BYUNGJOO បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកជំទាវ ឡោក ខេង ក៏​ដូច​ជាឯ​កឧត្តមលោកជំទាវជាសមាជិក សមាជិការដ្ឋសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយ​ក្នុង​ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូសមាជិករដ្ឋសភា នៃសាធារណរដ្ឋ​កូរ៉េ​គឺ​ដើម្បី​បន្ត​ពង្រឹង​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែរឹ​ង​មាំ​ទ្វេ​ឡើង​ថែម​ទៀត។

កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាង រដ្ឋសភាប្រទេសទំាងពីរ និងពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង ក្នុង​ការ​នាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទំាងសងខាង៕

អត្ថបទដែលទាក់ទង

CMAC៖ ក្រុមជាតិនិយមជ្រុល​សៀម បានជួយធ្វេីឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សអស់ថោក
2025/10/17 10:29:55 pm        1
លាមតេយ្យសិក្សាអ៊ុយក្រែនពិបាកចម្អិនអាហារពេលដែលការវាយប្រហារុស្ស៊ី កាត់ផ្តាច់ចរន្តអគ្គិសនី
2025/10/17 09:17:41 pm        1
អន្តរក្រសួង ត្រៀមចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ
2025/10/17 08:43:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CMAC៖ ក្រុមជាតិនិយមជ្រុល​សៀម បានជួយធ្វេីឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សអស់ថោក

2025/10/17 10:29:55 pm
​របកគំហើញហ្វូស៊ីលដ៏កម្រនៅអាហ្សង់ទីនបង្ហាញពីសត្វដាយណូស័រវ័យចំណាស់បំផុត
2025/10/17 09:20:57 pm
​ពលរដ្ឋហ្កាហ្សាប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់
2025/10/17 09:19:51 pm
​លាមតេយ្យសិក្សាអ៊ុយក្រែនពិបាកចម្អិនអាហារពេលដែលការវាយប្រហារុស្ស៊ី កាត់ផ្តាច់ចរន្តអគ្គិសនី
2025/10/17 09:17:41 pm
​អន្តរក្រសួង ត្រៀមចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ
2025/10/17 08:43:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/17 02:49:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/17 10:17:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am