សម្តេចតេជោ៖ អំពាវនាវឱ្យពលររដ្ឋប្រុងប្រយ័ត្នការឆ្លងកូវីដ បើទោះបី៣០ថ្ងៃមកនេះ មិនមានអ្នកស្លាប់ក៏ដោយ

2022/02/07 06:55:15 pm        423

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នបន្ថែមទៀតអំពីការឆ្លងជំងឺកូវីដ-១៩ បើទោះបីជារយៈពេល៣០ថ្ងៃកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវិដ-១៩ក៏ដោយ។

សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល នៅតែបន្តផ្តាំផ្ញើយ៉ាងដូច្នេះ ខណៈអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែង ជិត ១០០គីឡូម៉ែត្រ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៧កុម្ភៈនេះ។

សម្តេច បានមានប្រសាសន៍ថា អស់រយៈពេល៣០ថ្ងៃមកហើយដែលយើង​អត់មានអ្នកស្លាប់​ដោយ​កូវីដ-១៩ ​ហើយ​សេដ្ឋកិច្ចបាន​បើក​ពេញលេញ ប៉ុន្តែទោះជាយ៉ាងណាយើងមិនត្រូវភ្លេចខ្លួន​ក្នុង​ការ​ការពារ ​និងបន្តចាក់វ៉ាក់សាំង ដូសជំរុញ​ជាមួយ​នឹង​ការចាក់ជូនពលរដ្ឋដែលមិនទាន់បាន​ចាក់​ដូស​មូលដ្ឋាន​នៅឡើយ។

សម្តេច បានមានប្រសាសន៍បន្តអំពីការខិតខំបន្តរកវ៉ាក់សាំង ពីមិត្តចិន ដើម្បីធានានូវភាពស៊ាំនៅក្នុងសហគមន៍ ។

ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានសូមអធ្យាស្រ័យ​ចំពោះវ៉ាក់សាំងដែលត្រូវយកមកកាន់​ខេត្តក្រចេះ ​មានភាព​យឺតបន្តិច​បើប្រៀបធៀបជាមួយ នឹងរាជធានីភ្នំពេញដែលទទួលបាន។នេះជា​វិធីដោះស្រាយក្នុងពេលដែលយើងមានវ៉ាក់​សាំងមិនទាន់គ្រប់។

ឥឡូវនេះ​ វ៉ាក់សាំងបានគ្របដណ្តប់ដោយបានចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយមិនយកប្រាក់ ខណៈ​មាន​បងប្អូនខ្លះ​បានលើកជាយោបល់ឱ្យចាក់ដូសទី១ ​ឬទី២រួចហើយ នៅពេលចាក់ដូសទី៣​គួរ​យកប្រាក់ ​សម្តេច​បាន​បញ្ជាក់ជាថ្មីថា ​សម្រាប់ប្រជាពលរដ្ឋរបស់យើងត្រូវចាក់ឱ្យទាំងអស់ ដោយ​មិនចាំបាច់​យកប្រាក់ឡើយ ​ព្រោះបើ​សិន​ជាយកប្រាក់នូវដូសទី៣ ឬដូសជំរុញ ក៏យើង​មិន​ក្លាយ​ទៅជាអ្នកមានដែរ។

ទោះជាយ៉ាងណា ​សម្រាប់​ការទិញ​វ៉ាក់សាំង​នៅលើកក្រោយនេះ ​សម្តេច​បានបញ្ជាក់ថា ​នឹងលែង ផ្តល់​ឱ្យប្រទេស​ណាដទៃ​ទៀត​ហើ​យ​ក្រៅ​ពី​បាន​ផ្តល់​ជូនទៅឡាវ ៧០ម៉ឺនដូស និងវៀតណាម​២០ម៉ឺនដូសនោះ ​ក្រៅពីនេះ​នឹងមិនផ្តល់ឱ្យប្រទេសណាទៀតទេ​ ព្រោះ​ប្រទេស​ទាំងនោះ​គេ​មាន​របស់​គេហើយ ​ដូច្នេះវ៉ាក់សាំងដែលរកបានគឺសម្រាប់ប្រើតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដោយ​សម្តេចបានប្រៀបធៀបថា សម្តេចនឹងមិនធ្វើជានាយទាហ៊ាន​ដែល​ឱ្យ​កង​ទ័ព​ចូល​ប្រយុទ្ធ​ដែល​គ្មាន​អាវុធ គ្មាន​គ្រាប់​នោះទេ៕អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm