យោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកបះបោររាប់សិបនាក់ត្រូវបានសម្លាប់ និង៦២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយកងកម្លាំងរដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ាក្នុងប្រតិបត្តិការនៅទូទាំងប្រទេសក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។ និយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Abuja រដ្ឋធានីប្រទេសនីហ្សេរីយ៉ា អ្នកនាំពាក្យយោធាលោក Markus Kangye បាននិយាយថា ជនរងគ្រោះ៣០នាក់ក្នុងការចាប់ពង្រត់ក៏ត្រូវបានជួយសង្គ្រោះមកវិញផងដែរ។

លោកបាននិយាយថា នៅក្នុងតំបន់ភាគឦសាន កងទ័ពតាមរយៈការវាយឆ្មក់បង្ក្រាបតាមផ្លូវគោក និងផ្លូវអាកាសដែលត្រូវបានសម្របសម្រួល ត្រូវបានកត់ត្រាថាជា «ជោគជ័យដ៏សំខាន់» នៅក្នុងរដ្ឋ Adamawa, Borno និងរដ្ឋ Yobe ដែលយ៉ាងហោចណាស់អ្នកសហការនិងអ្នកផ្តល់ព័ត៌មានរបស់ក្រុមបះបោរចំនួន ១៦នាក់ត្រូវបានចាប់ខ្លួន។
នៅក្នុងផ្នែកផ្សេងទៀតនៃតំបន់ភាគខាងជើង កងកម្លាំងរដ្ឋាភិបាលបានរារាំងការវាយប្រហារ និងសម្លាប់ ឬចាប់ខ្លួនជនសង្ស័យឧក្រិដ្ឋជន ខណៈកំពុងពង្រឹងការល្បាត។
អ្នកនាំពាក្យយោធា និយាយថា «កងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា នៅតែប្តេជ្ញាចិត្តក្នុងការលុបបំបាត់អំពើភេរវកម្ម ចោរកម្ម និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀតនៅទូទាំងប្រទេស»។
