ប៉េរូដាក់រដ្ឋក្នុងគ្រាអាសន្ននៅរដ្ឋធានី Lima ក្រោយការប៉ះទង្គិចគ្នាហិង្សា

2025/10/18 12:25:33 am        79

រដ្ឋាភិបាលប៉េរូនិយាយថា ពួកគេនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅរដ្ឋធានី Lima បន្ទាប់ពីបាតុកម្មក្នុងរដ្ឋធានីប្រទេសប៉េរូមួយនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមន្រ្តីនគរបាលរាប់សិបនាក់រងរបួស ។

កាលពីយប់ថ្ងៃពុធកន្លងទៅ ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយនគរបាលដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមបាតុករនាំគ្នាចោលកាំជ្រួចផ្កាភ្ញី និងដុំថ្មនៅក្រៅសភា ស្ថិតក្នុងទីក្រុង Lima ។

វាគឺជាបាតុកម្មចុងក្រោយគេនៅក្នុងចំណោមបាតុកម្មជាបន្តបន្ទាប់ប្រឆាំងលោកប្រធានាធិបតី Jose Jeri ដែលបានឡើងកាន់អំណាចកាលពីរយៈពេលប៉ុន្មានថ្ងៃមុន ។

បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយក្រុមបាតុករ Gen Z ក្រុមកម្មករដឹកជញ្ជូន និងក្រុមស៊ីវិល ដែលប្រឆាំងនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្មកើនឡើង ។

បាតុករមួយរូបនិយាយថា ពួកគេពុំសមកាន់អំណាចនោះទេ ពួកគេពុំស្របច្បាប់នោះទេ ពួកយើងទាមទារឲ្យមានដំណោះស្រាយចំពោះបញ្ហាឧក្រិដ្ឋកម្ម ពួកគេសម្លាប់ពួកយើងរាល់ថ្ងៃ តើក្រុមនគរបាលកំពុងធ្វើអ្វី? ។

ថ្លែងទៅកាន់សភាកាលពីថ្ងៃព្រហស្បតិ៍ លោក Jeri បានដាក់ការស្តីបន្ទោសអំពើហិង្សានេះលើក្រុមមិនច្បាស់លាស់ ព្យាយាមជំរុញរបៀបវារៈបង្កទៅជាភាពវឹកវរ ។

នៅមុននេះលោក Jeri បាននិយាយលើបណ្តាញព័ត៌មានសង្គមថា នឹងមានការស៊ើបអង្កេតជុំវិញករណីស្លាប់បាតុករម្នាក់ ។

សូមបញ្ជាក់ថា តំណែងប្រធានាធិបតីរបស់លោក Jeriនឹងត្រូវបញ្ចប់នៅខែកក្កដា ឆ្នាំក្រោយ ដោយសារការបោះឆ្នោតតាមការគ្រោងទុក ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm