ពលរដ្ឋហ្កាហ្សាប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់

2025/10/18 04:19:51 am        37


ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាបន្តរងគ្រោះក្នុងការទទួលបានស្បៀងអាហារ ទឹក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តចំាបាច់ រយៈពេល ១សប្តាហ៍នៃកិច្ចព្រមព្រៀងឈប់បាញ់ ស្របពេលដែលអ៊ីស្រាអែលរឹតត្បិតខ្លាំងលើលំហូរចូលជំនួយទៅកាន់ដែនដីខ្ទេចខ្ទាំដោយសារសង្រ្គាមមួយនេះ ។

អ្នកស្រី Tess Ingram គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF)និយាយថា ជនប៉ាឡេស្ទីននៅភាគខាងជើងហ្កាហ្សា ត្រូវការស្បៀងអាហារ និងទឹកស្អាតខ្លាំងបំផុត ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញរបស់ពួកគេវិញ ។

ថ្លែងប្រាប់កាសែត Al Jazeera ពីតំបន់ al-Mawasi ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប អ្នកស្រី Ingram និយាយថា ដើម្បីបង្កើនការចែកចាយជំនួយមនុស្សធម៌ ច្រកឆ្លងកាត់ទំាងអស់ចូលទៅក្នុងដែនដីមួយនេះ ត្រូវតែបើកឡើងវិញ ។

អ្នកស្រីនិយាយថា ទុក្ខលំបាកពិតជាមានច្រើនខ្លាំងណាស់ ។ មាននូវកុមារ ២៨.០០០នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅខែកក្កដា និងខែសីហា ហើយមានកុមាររាប់ម៉ឺននាក់ទៀត រកឃើញចាប់តាំងពីពេលនោះមក ដូច្នេះហើយ ពួកយើងត្រូវប្រាកដថា វាមិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាថ្នាំព្យាបាលកង្វះអាហារូបត្ថម្ភផងដែរ ។

ខណៈពេលនោះដែរ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បានជំរុញសហគមន៍អន្តរជាតិឲ្យបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងមនុស្សធម៌របស់ខ្លួន ដោយដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបើកច្រកឆ្លងកាត់ឡើងវិញជាបន្ទាន់ និងអនុញ្ញាតឲ្យចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទី និងគំនរបាក់បែក ។

យោងតាមតួលេខចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា ចាប់តាំងពីសង្គ្រាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហារតាមអាកាស និងថ្មើរជើង របស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់រងការហ៊ុមព័ទ្ធនេះ បណ្តាលឲ្យមានគ្រោះទុរ្ភិក្ស និងការផ្លាស់ទីលំនៅ និងបានសម្លាប់មនុស្សយ៉ាងហោច ៦៧.៩៦៧ នាក់ និងមនុស្ស ១៧០.១៧៩ នាក់ផ្សេងទៀត រងរបួស ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm