ក្រុមបុរាណវិទូអាហ្សង់ទីន បានរកឃើញសត្វដាយណូស័រមួយក្នុងចំណោមសត្វដាយណូស័រមានវ័យចំណាស់ជាងគេបំផុត គឺជាគ្រោងឆ្អឹងសត្វដាយណូស័រក.វែងដែលរស់នៅកាលពីរយៈពេលប្រហែល ២៣០លានឆ្នាំមុន ។
យោងតាមការអះអាងរបស់ក្រុមស្រាវជ្រាវ CONICET របស់អាហ្សង់ទីន បានឲ្យដឹងថា របកគំហើញនេះ ត្រូវបានធ្វើឡើងនៅតំបន់ដាច់ស្រយាល Quebrada de Santo Domingo ក្នុងខេត្ត La Rioja ស្ថិតក្នុងរយៈកម្ពស់ ៣ពាន់ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ។
សត្វដាយណូស័រនេះ មានឈ្មោះ Huayracursor jaguensis មានអាយុកាលតាំងពីយុគសម័យ Late Triassic មកម្ល៉េះ ជាពេលចាប់ផ្តើមផ្លាស់ប្តូរការវិវត្តដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីផែនដី និងការកកើតឡើងសត្វដាយណូស័រ និងថនិកសត្វលើកដំបូង ។
ហ្វូស៊ីលនេះ ត្រូវបានរកឃើញនៅអាងភូគព្ភសាស្ត្រដែលមិនបានរុករកកាលពីមុន ធ្វើឲ្យវាក្លាយជាពន្លឺដ៏កម្រមួយ ពេលដែលជីវចម្រុះលើផែនដី ត្រូវបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ។
លោក Julia Desojo គឺជាប្រធានសមាគមបុរាណវិទ្យាអាហ្សង់ទីន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាមានរយៈពេល ៥០ឆ្នាំមកហើយ ចាប់តាំងពីទីតាំងហ្វូស៊ីលថ្មីនៃអាយុកាលសត្វដាយណូស័របែបនេះ ត្រូវបានរកឃើញនៅកន្លែងណាមួយនៅលើពិភពលក ។ វាពិតជាមានតិចតួចខ្លាំងណាស់ ៕

