ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC មុននេះ នារាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ពួកសៀមខិតខំបង្កសង្គ្រាមមានគ្រប់ទិដ្ឋភាព និងរូបភាព រាប់ពីការទម្លាក់បែកពីយន្តហោះ F-16 ដោយប្រេីប្រាស់គ្រាប់បែកមួយគ្រាប់ទម្ងន់ជិតមួយតោន ក៏មាន ការប្រេីប្រាស់សារធាតុគីមី គ្រាប់បែកចង្កោម រហូតធ្លាក់មកបាញ់ ចម្ពាមកៅស៊ូ ត្រៀមបាញ់លាមក និងធ្លាក់មកដល់បាញ់សំឡេងខ្មោច អាប...។
ឯកឧត្តម ហេង រតនា បន្តថា គិតៗទៅ ក្រុមជាតិនិយមជ្រុលសៀម បានជួយធ្វេីឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សមួយដែលអស់ថោក អស់ការអៀនខ្មាស់ និងបាត់អស់សុីវីល័យ។ មនុស្សលាមកនឹកឃេីញតែមធ្យោបាយដ៏មហាលាមក មនុស្សខ្មោចនឹកឃេីញតែមហាល្បិចខ្មោចអសោចកេរ្តិ៍។
ឯកឧត្តម ហេង រតនា បន្តថា សំឡេងខ្មោច និងសំឡេងខ្លាំងៗ វាគ្មានរេីសមុខកូនក្មេងតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះអ្វីនោះទេ ហេីយទង្វេីនេះបានឆ្លុះបញ្ចាំងនូវចរិកពិតជាក់ស្តែងនៃក្រុមជាតិនិយមជ្រុលសៀម។
ឯកឧត្តម បានស្នើមហាជន សូមអានខ្លឹមសារ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន នូវភាពអត់ធ្មត់របស់យេីងដេីម្បីសន្តិភាព៕







