ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Trump នៅសេតវិមានកាលពីថ្ងៃសុក្រ ទី១៧ ខែតុលា ដើម្បីស្នើសុំមីស៊ីលតម្រង់គោលដៅ Tomahawk ប៉ុន្តែការយកចិត្តទុកដាក់របស់ប្រធានាធិបតីអាមេរិកលើកិច្ចប្រជុំនាពេលខាងមុខជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin បានធ្វើឱ្យមានការមន្ទិលអំពីការគាំទ្រយោធាថ្មីសម្រាប់ទីក្រុង Kyiv ។