សមាគមចំនួន៣ រួមគ្នាលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យម ជំរុញការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា

2025/10/18 09:50:23 pm        331

ភ្នំពេញ ៖ សមាគមចំនួន៣ ចុះអនុស្សាណៈលើការរួមគ្នាចែករំលែកជំនាញ ចំណេះដឹង តាមរយៈការបណ្តុះបណ្តាល ដំណើរទស្សនកិច្ច សិក្សា ដើម្បីជំរុញលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា មានឱកាសពង្រីកទីផ្សារ ដើម្បីជំរុញការធ្វើអាជីវកម្មប្រកបដោយ និរន្តរភាព។

​ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ, សមាគមបាន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក ទាំងអាជីវកម្មខ្នាតតូចនិងមធ្យម តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែង រកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដើម្បីជំរុញដល់ដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកប ដោយជោគជ័យ គឺមិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូមរួម ចំណែកក្នុងសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ជាក់ស្តែងក្នុងពេលនេះសមាគមបានរៀបចំជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន គឺជាការបង្កើតឱកាសថ្មី បន្ថែមទៀត សម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ក៏ដូចជាបង្ហាញនូវគន្លឹះជោគ ជ័យលើការអាជីវកម្ម និងពាណិជ្ជកម្ម ជាពិសេសការស្វែងដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគបន្ថែម នៅក្នុងប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីជំរុញឱ្យវិស័យនេះរីកលូតលាស់ប្រកបដោយនិរន្តរភាព។ 

 បណ្ឌិត អ៊ី សុវណ្ណារ៉ា ប្រធានសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន ក៏លើកឡើងពីសក្តានុពលប្រទេសកម្ពុជា ដោយបាន បង្កើតទំនុកចិត្តដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន មកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ចំណែកតាម រយៈនៃកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌរវាងគូភាគី សម្រាប់ជាដៃគូយុទ្ធសាស្រ្តយូរអង្វែង ជំរុញលើក ស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលតាមរយៈនេះគឺជាការចូលរួមចំណែកបន្ថែម ពង្រឹងដល់ការធ្វើធុរកិច្ច ក្រោមបរិយា កាសនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

សូមបញ្ជាក់ថា ក្នុងជំនួបសហគ្រិន និងផ្គូផ្គងអាជីវកម្មនេះ សមាគមសហគ្រិនវីម៉ូកម្ពុជា បានចុះអនុស្សាណៈយោគយល់គ្នា ជាមួយ សមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន និងសាខាសមាគមនិស្សិតបញ្ញាវន្តក្មេងវត្ត (ខណ្ឌព្រែកព្នៅ) ស្តីពីកិច្ចសហប្រតិបត្តិការជាដៃ គូរួមគ្នាជំរុញលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើតដល់ម្ចាស់អាជីវកម្ម ជួយដល់សមាជិក-សមាជិកា ពង្រីកទីផ្សារ និងបង្កើតទំនាក់ទំនងអាជីវកម្មប្រកបដោយសក្តានុពល ជាពិសេសការរួមគ្នាចែករំលែកជំនាញ ចំណេះដឹង តាមរយៈវគ្គ បណ្តុះបណ្តាល ដំណើរទស្សនកិច្ចសិក្សា ដើម្បីរួមបញ្ចូលកំលាំងគ្នាជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម អាចឈានជើង ចូលទីផ្សារប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm