កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី

2025/10/18 11:59:04 pm        364

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមានឯកឧត្ដម ដូណាល់ ត្រាំ និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ធ្វើជាសាក្សីផងដែរ។​

កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះ។ នេះបើតាមឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្ដមប្រមុខការទូតកម្ពុជាបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនេះ ក៏មានវត្តមានឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ។

​តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមកម្ពុជាបានថ្លែងអំណរគុណដល់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក, ភាគីចិន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ ដែលបានចូលរួមសម្របសម្រួល ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះផងដែរ។

កម្ពុជា-ថៃបានមានសង្គ្រាមព្រំដែនជាមួយគ្នារយៈពេលប្រាំថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្ក ដា ឆ្នាំ២០២៥។ នៅក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង ១២ យប់នៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួចមក, ភាគីទាំងពីរកម្ពុជា-ថៃ បានប្រឹងប្រែងចរចា ដើម្បីធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ តាមរយៈការសម្របសម្រួលពីអាម៉េរិក, ចិន និងប្រទេសនានាជាច្រើនទៀត។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរនៅចុងខែនេះ ត្រូវបានរំពឹងទុកជាមុនថា នឹងធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពអង្វែងយូរទៅមុខ៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm