អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២

2025/10/19 07:12:42 pm        330

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក សាន រដ្ឋា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារអនុវត្តតាមការដ្ឋានជាក់ស្ដែង និងបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ គម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២។

ក្នុងកិច្ចប្រជុំនេះដែរ ការចូលរួមពី លោក លោកស្រី ប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី ADB អភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធនៅថ្ងៃទី១៩តុលាឆ្នាំ២០២៥។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ចំពោះការគាំទ្រគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ដែលផ្តោតលើការសាងសង់បណ្តាញ ទឹកកខ្វក់ ការគ្រប់គ្រងទីលានចាក់សំរាម ការងារទីលានចាស់ និងការងារសិក្សាគម្រោងផលិតជីកំប៉ុស្តិ៍ក្នុងទីលាន នៅក្នុងក្រុងសិរីសោភ័ណ និងកំពុងត្រៀមបន្តអនុវត្តនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមកំចីឥណទានហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានគោលដៅសំខាន់ៗដូចជា ការងារបណ្តាញប្រព័ន្ធទឹកកខ្វក់ និងដាក់លូរំដោះទឹកក្នុងទីប្រជុំជនក្រុង ការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ (អាងចម្លោះ) លើផ្ទៃដី២៤ហិកតា និងការសាងសង់ទីលាន គ្រប់គ្រង ទុកដាក់សំរាម លើផ្ទៃដី១១ហិកតាជាដើមផងដែរ។

លោក អភិបាលរងខេត្ត បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ និងការ ចុះជាក់​ស្តែងគិតត្រឹមខែតុលាឆ្នាំ២០២៥នេះ គម្រោងប្រព័ន្ធ ទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន អាង​ប្រព្រឹតកម្មទឹកកខ្វក់ (អាងមោះ) ដែលសមិទ្ធផលទាំងនេះ ពិតជាមានសារៈ សំខាន់ណាស់​សម្រាប់​ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង តាមរយៈការលើកកំពស់វិស័យបរិស្ថាន។ កន្លងមក ក្រុមការងារ​បច្ចេកទេស បានសិក្សា និងកំណត់ទីតាំងសម្រាប់សាងសង់អគារ និងទីធ្លាសម្រាប់ញែក សម្អាត​សម្រាមដែលស្ថិតនៅក្បែរទីលានលើផ្ទៃដីចំនួន២ហិកតា ដូច្នេះ រដ្ឋបាលខេត្តសូមគាំទ្រ​ចំពោះទីតាំង​នៅជាប់នឹងទីលានថ្មី មានហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងកាត់បន្ថយចំណាយនៅពេលប្រតិបត្តិការ បង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងទីលាន។

លោកបានឲ្យដឹងទៀតថា ដើម្បីធានានិរន្តភាពការងារគ្រប់គ្រង ខេត្ត បានបង្កើត​គណៈកម្មការ​គ្រប់គ្រង​ប្រតិបត្តិការទីលាន ដោយយកបទ ពិសោធន៍ពីរាជធានី ខេត្ត ដែលមានបទពិសោធន៍​រួចហើយ ខេត្ត បានប្តេជ្ញាជួយគាំទ្រដល់ ក្រុង ស្រុក ឱ្យរៀបចំតារាងតម្លៃ ប្រមូលសេវានៅតាមទីតាំង​អាជីវកម្ម លំនៅដ្ឋាន និងគ្រឹះស្ថានសាធារណៈនានាផងដែរ៕ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm