ប្រមុខការពារជាតិសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ដដល់សិស្សនិទ្ទេស A នៅខេត្តសៀមរាប

2025/10/19 12:36:42 pm        169

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ដដល់ សិស្សប្រឡងជាប់និទ្ទេសAនិងB ខេត្តសៀមរាប។ពិធីសំណេះ សំណាលនេះ ធ្វើឡើង នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប នាថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៥នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍អបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេស A ទាំង ២៤៧នាក់ និងនិទ្ទេសB៧៥៨នាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួន ធ្វើឲ្យទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តម បានបញ្ជាក់ថា លទ្ធផលរបស់ក្មួយៗពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និង ផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់ក្មួយៗ ជាសំខាន់មាតាបិតា និងអាណាព្យាបាល ដើម្បីជួយឲ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

ឯកឧត្តមឧត្ដមលើកឡើងថា ប្រជាពលរដ្ឋប្រកបរបរអាជីវកម្មដែលជាជនជាតិថៃនៅក្នុងខេត្តសៀមរាប ដែលធ្លាប់រកស៊ីជាមួយគ្នារាប់ឆ្នាំហើយ និងបានកសាងគ្រួសារជាមួយគ្នាមួយខ្មែរ ដោយខ្លះមានស្វាមី និងភរិយា ជាជនជាតិខ្មែរនោះ សូមកុំធ្វើការស្អប់ និងរើសអើងគ្នា។ ជាមួយគ្នានេះសិស្សានុសិស្ស យុវជន យុវនារី ត្រូវចេះស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមកដោយមិនត្រូវយកបញ្ហាពូជសាសន៍ពណ៌សម្បុរ ជំនឿសាសនា ដើមកំណើត ឬនិន្នាការនយោបាយមកធ្វើជាលេសក្នុងការបែងចែក ការរើសអើងឬការបង្កើតជម្លោះឡើយ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥នេះ នៅខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងចំនួន១១១៦២នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៩៨១១៧ នាក់ ។លោកបន្ដថា សិស្សទទួលបាននិទ្ទេស Aចំនួន២៤៧នាក់ និទ្ទេស B ចំនួន៧៥៨នាក់, និទ្ទេស Cចំនួន២៤៣៦នាក់, និទ្ទេស D មានចំនួន៣៧៩៨នាក់ និង និទ្ទេស E មានចំនួន១១ពាន់៣៣៩នាក់៕

អត្ថបទដែលទាក់ទង

តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
2025/10/19 02:42:32 pm        1
អភិបាលខេត្តបាត់ដំបង ណែនាំកងកម្លាំងឱ្យបន្តអនុវត្តន៍វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ
2025/10/19 02:19:55 pm        1
ផ្សារផលិតផលខ្មែរខេត្តកណ្ដាល បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃនានា
2025/10/19 02:08:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះត្រូពិកដ៏ខ្លាំងក្លាបានវាយប្រហារហ្វីលីពីន សម្លាប់មនុស្សមួយគ្រួសារដែលមានគ្នា ៥នាក់

2025/10/19 03:11:24 pm
​ជប៉ុន ជិតមាននាយករដ្ឋមន្រ្តីស្ត្រីជាលើកដំបូង ក្រោយកិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះ
2025/10/19 03:06:34 pm
​ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមព្រៀងបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា
2025/10/19 03:01:08 pm
​អ៊ីស្រាអែល បន្តបិទច្រកព្រំដែនហ្កាហ្សា ខណៈអាមេរិក ចោទក្រុមហាម៉ាសថាបំពានបទឈប់បាញ់
2025/10/19 02:56:40 pm
​តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
2025/10/19 02:42:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/19 08:18:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/18 06:00:35 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am