ក្រុមមន្រ្តីជួយសង្រ្គោះ និយាយថា មនុស្សរាប់ពាន់នាក់នៅលើកោះប្រទេសហ្វីលីពីន បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅតាមតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ពេលដែលក្រុមអ្នកជំនាញឧតុនិយមព្រមានពីការជន់លិចតាមតំបន់ឆ្នេរ មុនការមកដល់របស់ព្យុះត្រូពិក Fengshen ។

មុខរបស់ព្យុះត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្លងកាត់កោះ Catanduaneដែលជាកោះក្រីក្រមានពលរដ្ឋរស់នៅ ២៧ម៉ឺននាក់ ជាមួយនឹងសន្ទុះខ្យល់បក់ ៨០គ.ម ក្នុង ១ម៉ោង ។
សេវាកម្មឧតុនិយមហ្វីលីពីននិយាយថា ព្យុះ Fengshen នឹងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងធ្វើឲ្យរលកទឹកសមុទ្រកម្ពស់ជាង ១ម៉ែត្រ ។
ការិយាល័យគ្រោះមហន្តរាយខេត្តរាយការណ៍ថា ប្រជាពលរដ្ឋជាង ៩ពាន់នាក់នៅលើកោះ Catanduanes បានផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ។
ដោយឡែក រដ្ឋបាលខេត្ត Catanduanes បានបញ្ជាឲ្យក្រុមមន្រ្តីក្នុងស្រុក អនុវត្តផែនការជម្លៀសខ្លួនរៀងៗខ្លួន សម្រាប់ពលរដ្ឋរស់នៅតំបន់ដែលមានហានិភ័យខ្ពស់ រួមទាំងនៅតាមតំបន់ឆ្នេរ តំបន់សហគមន៍ទាបៗ និងតំបន់ដែលងាយនឹងកើតមានបំណាក់ដី ៕
