ពលរដ្ឋរងគ្រោះដោយជំនន់ក្នុងស្រុកជលគីរី និងរលាប្អៀរ ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាល

2025/10/19 01:30:05 pm        123

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបប្រមាណជាង២០០គ្រួសារក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយ និងសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រះអង្គ ចន្ទ មុន្នី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត, ឯកឧត្តមលោកជំទាវតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង, និងឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកទាំងអស់ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបចំនួន២៦៥គ្រួសារក្នុងឃុំផ្លូវទូកក្នុងថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកឃុំ មកជួយសំរាលទុក្ខបងប្អូនភ្លាមៗ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងអំឡុងទឹកជំនន់បែបនេះ ត្រូវរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ព្រោះថាពេលទឹកជំនន់ឡើងមក គឺទឹកហូរមកមិនដឹងប្រភពមកពីណាខ្លះ ដូច្នេះសូមឱ្យពុកម៉ែបងប្អួន ពិសាទឹកដាំឆ្អិន ដើម្បីការពារគ្រួសារកូនចៅ ពីជំងឺដង្កាត់ផ្សេងៗដោយសារពិសាទឹកមិនស្អាត ឬទឹកឆៅ, សម្រាប់ស្ដ្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យនៅមណ្ឌលសុខភាពដែលមានឯកទេសត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិតម្ដាយ និងកូន ទោះធ្លាប់មានបទពិសោធន៍សម្រាលកូនទី១ ទី២ ជោគជ័យក៏ដោយ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ។ ចំពោះអ្នកមានកូនតូចៗ ត្រូវយកចិត្ដទុកដាក់ខ្ពស់ កុំឱ្យកូននៅម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកមើលថែ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានណែនាំដល់ពលរដ្ឋ ក្រោយទឹកជំនន់ស្រកទៅវិញសូមសម្អាតផ្ទះសម្បែងឱ្យបានស្អាត ពិនិត្យមើលឱ្យបានត្រឹមត្រូវ ការពារមានសត្វពស់ ឬក្អែបជាដើម ហើយបើមានបញ្ហាសុខភាពអ្វីមួយ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់បងប្អូនកុំបង្អង់យូរឱ្យសោះ៕ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

គណៈកម្មការថ្នាក់ជាតិ វាយតម្លៃទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន ១០៦៤ នាក់
2025/10/21 08:07:08 pm        2
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ សុវត្ថិភាពចំណីអាហារ និងទិដ្ឋភាពច្បាប់
2025/10/21 08:00:57 pm        1
CAIC និង GX FOUNDATION ចុះហត្ថលេខាដើម្បីការពារជម្ងឺឆ្លងផ្សេងៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
2025/10/21 07:53:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មវិធីស្បៀងអាហារពិភពលោក៖ លំហូរស្បៀងអាហារទៅតំបន់ហ្កាហ្សា នៅតែទាបជាងគោលដៅ

2025/10/21 08:12:28 pm
​គណៈកម្មការថ្នាក់ជាតិ វាយតម្លៃទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន ១០៦៤ នាក់
2025/10/21 08:07:08 pm
​ធនាគារពិភពលោកប៉ាន់ប្រមាណការចំណាយ ២១៦ពាន់លានដុល្លារ ជុំវិញការកសាងឡើងវិញ នៅស៊ីរី
2025/10/21 08:06:37 pm
​គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ សុវត្ថិភាពចំណីអាហារ និងទិដ្ឋភាពច្បាប់
2025/10/21 08:00:57 pm
​CAIC និង GX FOUNDATION ចុះហត្ថលេខាដើម្បីការពារជម្ងឺឆ្លងផ្សេងៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
2025/10/21 07:53:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/21 04:07:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am