បណ្តាផ្សារនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលអូមីក្រុង

2022/02/07 09:14:58 pm        553

កណ្ដាល៖ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងCovid Omicron ក្នុងរង្វង់ជាង១០០នាក់ ក្នុងមួយថ្ងៃកាលពីថ្ងៃម្សិលមិញ និងថ្ងៃនេះដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ , មកដល់ពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋានបង្កើនការរឹតបន្តឹងអនុវត្តវិធានការ៣កុំ៣ការពារ ក្នុងនោះពាក់ម៉ាស់ និងការលាងដៃទឹកអាកុលជែលជាដើម និងអាជ្ញាធរតាមផ្សារសាធារណៈនានា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ណែនាំឲ្យពលរដ្ឋអនុវត្តជាចាំបាច់វិធានសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លងOmicronនិងធ្វើអោយសហគមន៍យើងមានសុវត្ថិភាពឡើងវិញ។

អាជ្ញាធរតាមផ្សារនៅក្នុងតាខ្មៅ ក៏ដូចនៅរាជធានីភ្នំពេញដែរ នៅពេលពេលនេះ បាននឹងកំពុង​បង្កើន​ការរឹតបន្តឹងជម្រុញអោយពលរដ្ឋចេញចូលផ្សារគឺត្រូវពាក់ម៉ាស់ជាចាំបាច់ និងមិនត្រូវចូលទិញ​ទំនិញ​ប្រជ្រៀតគ្នា ​ដែលបង្ក​ហានិភ័យ​នៃការចំលងមេរោគកូវីដ១៩ ​និងកូវីដប្រភេទថ្មីOmicron ហើយ​គ្រប់គ្រង​ការរឹតបន្តឹងផ្សារនោះ​ គឺបានអនុវត្តតាមគោលការណែនាំ​របស់រាជរដ្ឋាភិបាល ​ជាពិសេស អនុវត្តនីតិវិធីស្តង់ដារអប្បបរមា ​SOP ​តាមគន្លងប្រក្រតីភាពថ្មីរបស់សម្រាប់ផ្សារសាធារណៈ។

បើតាមពលរដ្ឋនៅរាជធានីភ្នំពេញ ​និងក្រុងតាខ្មៅថ្លែងថា​ នៅពេលនេះ យើងមានការភ័យខ្លាច​ចំពោះ​ការ​ឆ្លងមេរោគកូវីដអូមីក្រុង ខណៈមេរោគកូវីដប្រភេទថ្មីនេះ​បាននឹងកំពុងមាន​ឆ្លងក្នុង​សហគមន៍​ច្រើន បើទោះយើងសំគាល់ឃើញថា ​នៅទូទាំង​ប្រទេស​មាន​ពលរដ្ឋច្រើន​លើសលប់​បាន​ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយក៏ដោយ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងខេត្តកណ្តាល​មានលំហូរចេញចូលពលរដ្ឋប្រកបរបររកស៊ី ធ្វើការ​ងារជា​ច្រើន​ឥតដាច់​ ដែលបញ្ហានេះ​បានធ្វើអោយខេត្តកណ្តាល​ មកដល់ពេលនេះ គឺ​បាន​រកឃើញ​អ្នកឆ្លង​មេរោគកូវីដអូមីក្រុងកើនដល់២៤នាក់ តែត្រូវបានព្យាបាលជាសះស្បើយ​អស់ហើយ ខណៈទូទាំង​ប្រទេសក្នុងមួយថ្ងៃៗ ត្រូវបានក្រសួងសុខាភិបាល​បន្តរកឃើញ​ករណីឆ្លងកូវីដ​អូមីក្រុង​ និង២ថ្ងៃជាប់មកនេះ​ ករណីឆ្លងថ្មីតួលេខដល់ជាង១០០នាក់ក្នុងមួយថ្ងៃ បើគិតទាំងករណីនាំចូល និងឆ្លងក្នុងសហគមន៍៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm