រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលជាតិ ឲ្យបានជាង៣២ ពាន់ប៊ីលានរៀល ក្នុងឆ្នាំនេះ

2022/02/07 09:55:00 pm        701

ភ្នំពេញ៖ គម្រោងថវិកាឆ្នាំ ២០២២ រាជរដ្ឋាភិបាលបង្កើនចំណូលសរុបថវិកាជាតិ ពីចំណូលសារពើពន្ធគ្រោងជាង ២០ ពាន់ប៊ីលានរៀល, ចំណូលមិនមែនសារពើពន្ធជិត ២ ពាន់ប៊ីលានរៀល និងចំណូលមូលធន ប្រមាណជាង ៨ ពាន់ប៊ីលានរៀល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញរបាយបារណ៍សង្ខេប នៃក្របខណ្ឌថវិកាឆ្នាំ ២០២២ សម្រាប់គម្រោងចំណូលរបស់ជាតិ រាជរដ្ឋាភិបាលបានបង្កើនចំណូលសរុបថវិកាជាតិ មាន​ទំហំ​ប្រមាណជាង ៣២ ៦៧៦ប៊ីលានរៀល ស្មើប្រមាណជិត ១៩% នៃផ.ស.ស កើនឡើងប្រមាណជាង ១៧%។

សម្រាប់ចំណូលសារពើពន្ធត្រូវសម្រេចឲ្យបានជាង ២០ ២០០ ប៊ីលានរៀល ត្រូវប្រមាណ ជាង ១៦% នៃ ផ.ស.ស គឺបានកើនឡើងជាង ១៥%, ក្នុងនោះចំណូលគយ និងរដ្ឋាករ គ្រោងជាង ១០ ៤០០ ប៊ីលានរៀល ត្រូវជាង ៨% នៃ ផ.ស.ស កើនឡើងជាង ៩% ចំណូលពន្ធដារគ្រោង​ប្រមាណ​ជាង ៩ ៨០០ ប៊ីលានរៀល ត្រូវជិត ៨% នៃ ផ.ស.ស និងបាន កើនឡើងជាង ២២% បើធៀបនឹង​ច្បាប់​ថវិកាឆ្នាំ ២០២១ ។

ចំណែកចំណូលមិនមែនសារពើរពន្ធ ត្រូវបានគ្រោងប្រមាណជាង ១ ៩០០ ប៊ីលានរៀល ត្រូវជាង ១% នៃ ផ.ស.ស ថយចុះជាង ១១% បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១ ។

ដោយឡែកចំណូលមូលធនវិញ រាជរដ្ឋាភិបាលគ្រោងប្រមូលក្នុងរង្វង់ប្រមាណជាង ៨ ៣០០ ប៊ីលានរៀល ត្រូវជិត ៧% នៃ ផ.ស.ស មានកំណើនជាង ២៨% បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១។ ចំណែកចំណូលមូលធនក្រៅប្រទេស គ្រោងជាង ៧ ០០០ ប៊ីលានរៀល ត្រូវជាង ៩% នៃផ.ស.ស មានកំណើន១២% បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ។

ទាក់ទងចំណូលថវិកា​ជាតិ, លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើកឡើងថា តាមការគ្រោងទុកក្នុងច្បាប់ថវិកាឆ្នាំ ២០២២ នេះ ខណៈដែលនៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលប្រមូលចំណូលល្អប្រសើរ ​និងស្របពេលរាជរដ្ឋា ភិបាលបានទប់ស្កាត់​ការរីក​រាលដាល​នៃជម្ងឺកូវីដ ១៩ (អូមីក្រុង) មិនមានផលប៉ះពាល់ខ្លាំងនោះ ​ដូច្នេះគោលដៅនៃការអភិវឌ្ឍ ប្រទេស នឹងអាចឈានទៅដល់ការសម្រេចគោលដៅ។

សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបាន​កំណើន​ក្នុងអត្រា ៤,៨% ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាល​មិនមែនកាត់ដេរ ​ខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថា នៅបន្តសម្រេចបានកំណើនទាប៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm