លោកស្រី Takaichi មានសង្ឃឹមក្នុងតំណែងនាយករដ្ឋមន្ត្រីស្រ្តីដំបូងគេរបស់ជប៉ុន ក្រោយការគាំទ្រពីក្រុមចម្រុះ

2025/10/20 11:40:07 am        46

ការរំពឹងទុកពីមជ្ឈដ្ឋានទូទៅបានកើនឡើងកាន់តែខ្លាំងនៅថ្ងៃចន្ទ (២០ តុលា) នេះថា អ្នកអភិរក្សនិយម លោកស្រី Sanae Takaichi នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ប្រទេសជប៉ុន បន្ទាប់ពីមានការគាំទ្រពីគណបក្សប្រឆាំងស្តាំនិយម គឺគណបក្សនវានុវត្តន៍ជប៉ុន ដែលគេស្គាល់ថាក្រុម Ishin ជុំវិញការបង្កើតក្រុមចម្រុះ ខណៈក្ដីសង្ឃឹមនេះបានជំរុញភាគហ៊ុននៅទីក្រុងតូក្យូ ឱ្យកើនឡើងខ្ពស់បំផុត។

សមាជិកសភាខាងក្រុម Ishin នឹងជួបប្រជុំគ្នានៅម៉ោងក្នុងស្រុក ២រសៀល ដើម្បីពិភាក្សាពីការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច បន្ទាប់មកនឹងមានកិច្ចពិភាក្សារវាងប្រធានបក្ស LDP គឺលោកស្រី Takaichi និងប្រធានក្រុម Ishin លោក Fumitake Fujita និងអភិបាលខេត្តអូសាកា លោក Hirofumi Yoshimura ជាទីដែលក្រុមចម្រុះផ្លូវការត្រូវរំពឹងថានឹងសម្រេចចុងក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា បក្សទាំងពីរយល់ព្រមបង្កើតក្រុមចម្រុះមួយរួចហើយ ប៉ុន្តែការប្រកាសជាផ្លូវការនឹងធ្វើឡើងក្រោយកិច្ចប្រជុំថ្ងៃចន្ទនេះ។

កិច្ចសហប្រតិបត្តិការមួយរវាងបក្ស LDP និងក្រុម Ishin នឹងផ្តល់អាសនៈរួមគ្នាចំនួន ២៣១កៅអី នៅក្នុងសភាជាន់ទាបរបស់ជប៉ុន ជាវេទិកាសម្រេចអ្នកឈ្នះតំណែងនាយករដ្ឋមន្ត្រី។ នោះមានន័យថា លោកស្រី Takaichi នឹងខ្វះតែការគាំទ្រ ២សំឡេងទៀតប៉ុណ្ណោះដែលត្រូវការ ប៉ុន្តែចំណុចនេះក៏ប្រាកដថា លោកស្រីអាចជាអ្នកឈ្នះឆ្នោតក្នុងសភានៅថ្ងៃអង្គារស្អែកនេះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ និងជាមេដឹកនាំស្រ្តីដំបូងគេរបស់ជប៉ុន៕

អត្ថបទដែលទាក់ទង

ក្រុមនិស្សិតឥណ្ឌូនេស៊ី គ្រោងចេញតវ៉ា ខណៈលោក Prabowo កាន់តំណែងប្រធានាធិបតីបាន ១ឆ្នាំ
2025/10/20 01:59:57 pm        1
អ្នកស្រុកប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ភ័យខ្លាចថា បទឈប់បាញ់អាចនឹង "ដួលរលំបានគ្រប់ពេល"
2025/10/20 01:13:55 pm        1
[UPDATE] ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Fengshen ក្នុងប្រទេសហ្វីលីពីន បន្តកើនឡើងថែមទៀត
2025/10/20 12:20:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចូលរួមបើកកិច្ចប្រជុំលើកទី៧៦ របស់WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

2025/10/20 02:55:06 pm
​សម្តេចធិបតី ប្រាប់ពលរដ្ឋត្រូវជឿលើកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងកិច្ចការពារទឹកដី
2025/10/20 02:41:11 pm
​សម្តេចធិបតី ប្រកាសជាឱឡារិកថា ព្រលានយន្តហោះចាស់នឹងមិនលក់ឲ្យឯកជនជាដាច់ខាត
2025/10/20 02:26:24 pm
​លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ៖ អាកាសយដ្ឋានអន្តរជាតិតេជោ មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ
2025/10/20 02:07:04 pm
​អ្នកនាំពាក្យ៖ «ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គួរបន្តនីតិវិធីប្តឹង​ទៅតុលាការ​ព្រោះ​បងប្អូន​បាន​បដិសេធ​ដំណោះស្រាយរបស់ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដូចនេះនីតិវិធីមិន​អាចធាក់​ថយ​ក្រោយឡើយ»
2025/10/20 02:00:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/20 04:58:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/19 12:57:52 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am