លោក Xi Jinping ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ជាច្រើន​នៅ​ក្រៅ​ព្រឹត្តិការណ៍​អូឡាំពិក

2022/02/07 09:58:44 pm        682

​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​មេដឹកនាំ​មកពី​ប្រទេស​ប៉ូឡូញ អា​ហ្ស​ង់​ទីន ប៉ា​គី​ស្ថាន និង​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យនៅ​ខាងក្រៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ទីក្រុងប៉េកាំង​។ លោក Xi Jinping បាន​ប្រាប់​ប្រធានាធិបតី​ប្រទេស​ប៉ូឡូញលោក Andrzej Duda ថា ប្រទេស​ចិន​ស្វែងរក​ការធ្វើឱ្យ​ប្រសើរឡើងបន្ថែមទៀត​ នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ប៉ូឡូញដែលទំនាក់ទំនង​កក់ក្តៅ​ជាមួយ​ទីក្រុង​ប៉េកាំង មិនសូវ​ល្អជា​មួយគូ​ប្រជែងសំខាន់​របស់​សហរដ្ឋអាមេរិក​។

ប៉ូឡូញគឺជា​ប្រទេស​តែមួយគត់របស់​សហភាព​អឺរ៉ុប ដែល​បាន​បញ្ជូន​មេដឹកនាំ​ជាប់ឆ្នោត​ម្នាក់ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា ទោះបីជា​មានការ​ធ្វើពហិកា​រ​ផ្នែក​ការទូតដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក៏ដោយ​។ ជំនួប​នេះ​ធ្វើឡើង​ក្នុង​ពេល​មានការ​ព្រួយបារម្ភ​ ជុំវិញ​ការវាយប្រហារ​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ប្រទេស​ប៉ូឡូញ​សមាជិក​អង្គការ​ណា​តូ​មាន​ព្រំដែន​រួម​វែង​។ លោក Xi បាន​និយាយ​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​ជាស្រេចដើម្បី​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការ​សាង​សង់​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​ជួយ​ប៉ូឡូញ​ឱ្យ​ក្លាយ​ជា​ចំណុច​សំខាន់នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រទេស​ចិន​-​អឺរ៉ុប​។ ​​អា​ហ្ស​ង់​ទីនជា​ប្រទេស​អាមេរិក​ឡាទីន​ធំ​ដំបូង​គេ ​ដែល​ចូលរួម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​។

លោក Xi បាន​ប្រាប់​ប្រធានាធិបតីលោក Alberto Fernández ថា​ ប្រទេស​ចិនមាន​ឆន្ទៈ​ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការក្រោម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ ប្រទេស​ទាំងពីរ​កំពុង​ពិភាក្សាគ្នាដើម្បី​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដំបូង​ របស់​ប្រទេស​អា​ហ្ស​ង់​ទីន ចាប់តាំងពី​ឆ្នាំ១៩៨១ ដោយមាន​ជំនួយ​ពី​ប្រទេស​ចិន​។ នៅក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​ជាមួយនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថានលោក Imran Khan លោក Xi បាន​សន្យា​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ ក្រោម​កម្មវិធី​វិនិយោគ​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថានដើម្បី​សាងសង់​ផ្លូវ រោងចក្រ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​។ ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​សិង្ហ​បុរី​លោកស្រី Halimah Yacob លោក Xi បាន​និយាយថា ទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ​​កាន់តែ​ស៊ីជម្រៅ​ ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ឆ្នាំ២០១៥៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm