អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត

2022/02/07 03:06:42 pm        980

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។

លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី ៧ខែកុម្ភៈនេះថា ដំណើរការ​ជួសជុល​ព្រះពុទ្ធបដិមាគឺ ​ធ្វើឡើងនៅដើមខែកុម្ភៈ ​ឆ្នាំ២០២២នេះ គ្រោងនឹង​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន៥ខែ។

លោក បានបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាត​ទ្រុឌទ្រោម ដោយ​សារកត្តាធម្មជាតិ ​ទីកន្លែងមានជ្រាបទឹក ​ទឹកហូរច្រោះ មានទឹកនោម និង​លាមកសត្វ​ប្រចៀវ​ច្រើន​ ដូច្នេះក្រុមការងារធ្វើការ​រើ​សំណាញ់​ចាស់ចោល ​ដើម្បី​ជំនួស​នូវ​សំណាញ់ថ្មី ​ដែល​សង្ឃឹមថា​ ប្រចៀវ​នឹង​មិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។

សូមបញ្ជាក់ថា ​កាលពីអំឡុងខែ​វិច្ឆិកា ​ឆ្នាំ២០២០​កន្លងទៅ​ អ្នកជំនាញ​អភិរក្សចម្លាក់ នៃ​អាជ្ញាធរជាតិ​អប្សរា​ បាន​ធ្វើការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​ ដែល​មាន​ការ​ខូចខាត​ទ្រុឌទ្រោម៕


អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
2026/06/04 11:33:25 am        1
កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
2026/06/04 11:25:19 am        1
គម្រោង LASED III របស់រាជរដ្ឋាភិបាល ជួយលើកកម្ពស់ជីវភាពលរដ្ឋ ២៤១ គ្រួសារនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/06/04 10:56:27 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងម្ចាស់ផ្ទះបាល់ទាត់ពិភពលោក បង្ហាញមុខម្ហូបល្បីៗទាក់ទាញអ្នកគាំទ្រ មកពីជុំវិញពិភពលោក

2026/06/04 12:22:02 pm
​ក្រុមប្រឹក្សាសម្ព័ន្ធយោធា NATO ធ្វើទស្សនកិច្ចទីក្រុងគីវ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី
2026/06/04 12:11:00 pm
​កម្ពុជាត្រូវការជ័យជម្នះដើម្បីស្ដារប្រជាប្រិយ ខណៈគ្រូប៊ូតង់ ចាត់ទុកជារឿងល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិយប់នេះ
2026/06/04 12:10:44 pm
​អាមេរិក៖ ការចរចាជាមួយដាណឺម៉ាក និងដែនដីហ្គ្រីនឡែន អំពីការប្រើប្រាស់ដែនដីនេះសម្រាប់ការពាររួម «ស្ថិតក្នុងស្ថានភាពល្អ»
2026/06/04 12:07:44 pm
​មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបស្វាគមន៍អបអរសាទរក្រុមនារីដែលឈ្នះជើងឯកអាស៊ី
2026/06/04 12:00:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am