អ៊ីរ៉ង់៖ ការរឹតត្បិតកម្មវិធីនុយក្លេអ៊ែរ «ត្រូវបានបញ្ចប់» ខណៈកិច្ចព្រមព្រៀងផុតកំណត់

2025/10/20 10:21:05 pm        213

អ៊ីរ៉ង់ និយាយថា ខ្លួនលែងមានចំណងផ្លូវច្បាប់ដោយការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៀតហើយ ខណៈកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំរវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោក បានផុតកំណត់ ទោះបីជាទីក្រុងតេអេរ៉ង់ បាននិយាយឡើងវិញនូវ «ការប្តេជ្ញាចិត្តចំពោះផ្នែកការទូត» ក៏ដោយ។

ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ចាប់ពីពេលនេះតទៅ រាល់បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ រួមទាំងការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងយន្តការពាក់ព័ន្ធនានាត្រូវបានចាត់ទុកថាត្រូវបានបញ្ចប់»។

សេចក្តីថ្លែងកាណ៍និយាយថា «អ៊ីរ៉ង់បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងរឹងមាំចំពោះផ្នែកការទូត»។ «ថ្ងៃបញ្ចប់កិច្ចព្រមព្រៀង» ត្រូវបានកំណត់សម្រាប់រយៈពេល១០ឆ្នាំយ៉ាងពិតប្រាកដ បន្ទាប់ពីការអនុម័តសេចក្តីសម្រេចលេខ២២៣១ រក្សាទុកដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ដោយត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានឃើញការដកទណ្ឌកម្មជាអន្តរជាតិប្រឆាំងអ៊ីរ៉ង់ជាថ្នូរនឹងការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ហើយទណ្ឌកម្មត្រូវបានដាក់ឡើងវិញ។ បន្ទាប់មកទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ កិច្ចពិភាក្សាដើម្បីពិនិត្យឡើងវិញកិច្ចព្រមព្រៀង បានបរាជ័យរហូតមកដល់ពេលនេះ ហើយកាលពីក្នុងខែសីហា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានជំរុញឱ្យមានដំណើរការដែលគេហៅថា «ត្រឡប់ទៅរកវិធានការដើម» ជាការនាំទៅដល់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញ ។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm