សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំសន្និបាតសាខា អាណត្តិទី៦ និងប្រកាសទទួលស្គាល់ប្រធានកិត្តិយសសា និងអនុប្រធានកិត្តិសាខា

2025/10/20 11:38:19 pm        204

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទី២០ ខែតុលា ឆ្នាំ ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០) នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត , លោកជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការ សាខាអាណត្តិទី៥ និងជាប្រធានដឹកនាំអង្គសន្និបាតព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ រួមមាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៧ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបជាង ២០០នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៦៥រូប។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖ 

១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦

២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦

៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

ដំណើរអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៦ ដែលមានសមាជិកពេញសិទ្ធ ៦៥នាក់ បានឆ្នោះតជ្រើសរើសគណៈកម្មាធិការសខាអាណត្តិទី៦ រួមមាន ៖

១. លោកជំទាវ ឈី វ៉ា ជាប្រធាន

២. លោកស្រី អ៊ី នារីនេត ជាអនុប្រធាន

៣. លោក កែវ សុខា ជាហេរញ្ញិក

៤. ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាលេខាធិការ

៥. លោក លឹម សាវ៉ាន ជាសមាជិក

៦. ឧត្តមសេនីយ៍ទោ គង់ មនោ ជាសមាជិក

៧. ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ជាសមាជិក

៨. ឧត្តមសេនីយ៍ត្រី ជួង សុភ័ក្រ ជាសមាជិក

៩. លោក អន ដាវុធ ជាសមាជិក

១០.លោក ង៉ែត ឡឹង ជាសមាជិក

១១. លោកស្រី សុខ សុធាវី ជាសមាជិកា

១២. លោក ចាន ជាវិញ ជាសមាជិក

១៣. លោកជំទាវ ថុង ណាត់ស្យា ជាសមាជិកា

១៤. លោកស្រី អែម សុធារ៉ា ជាសមាជិកា

១៥. លោក ហ៊ុន ម៉ារ៉ាឌី ជាសមាជិក។

នៅក្នុងពិធិនេះដែរ ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់គណ:កិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៦ សរុបចំនួន៦៥រូប ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានកិត្តិយសសាខា និងអនុប្រធាន៦៤រូប ផងដែរ។

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm