វិមានក្រឹមឡាំង៖ រុស្ស៊ីបានរៀបចំពង្រីកទំនាក់ទំនងជាមួយអ៊ីរ៉ង់ លើគ្រប់វិស័យ

2025/10/21 02:32:08 am        73

នៅថ្ងៃចន្ទ (ទី២០ ខែតុលា) នេះ វិមានក្រឹមឡាំង បានបញ្ជាក់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់លើគ្រប់វិស័យ។

ទីក្រុងមូស្គូមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេអេរ៉ង់ ហើយបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីដើមឆ្នាំនេះ ជាអ្វីដែលត្រូវបានឡើងក្នុងគោលបំណងរារាំងទីក្រុងតេអេរ៉ង់កុំឲ្យទទួលបានគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់បដិសេធមិនបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរឡើយ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាន អំពីថា តើរុស្ស៊ីមើលឃើញការវិវត្តនៃព្រឹត្តិការណ៍នានា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងដូចម្ដេច និងថា តើទីក្រុងមូស្គូនឹងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងតេអេរ៉ង់ដែរ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «រុស្ស៊ីពិតជាត្រៀមខ្លួនជាស្រេច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ លើគ្រប់វិស័យ។ អ៊ីរ៉ង់គឺជាដៃគូរបស់យើង ហើយទំនាក់ទំនងរបស់យើង កំពុងវិវត្តយ៉ាងខ្លាំងក្លា»។

ជាមួយគ្នានេះ លោក Peskov បានបញ្ជាក់ថា បណ្តាប្រទេសអ៊ឺរ៉ុប កំពុងដាក់ «សម្ពាធលើសលប់» លើអ៊ីរ៉ង់ ទាក់ទងនឹងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយលោកបានបន្ថែមថា ស្ថានភាព គឺ «ស្មុគស្មាញខ្លាំងណាស់»។

បេសកជនរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងជួបជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Larijani នៅថ្ងៃចន្ទនេះ ពោលគឺមិនដល់មួយសប្តាហ៍បន្ទាប់ពីលោក Larijani បានជួបជាមួយមេដឹកនាំវិមានក្រឹមឡាំង និងបានប្រាប់ពីសាររបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm