កូរ៉េខាងត្បូង បង្កើនកការរឹតបន្តឹងសន្តិសុខ នៅមុនកិច្ចប្រជុំកំពូល APEC នាសប្តាហ៍ក្រោយ

2025/10/21 02:34:29 am        65

ប្រទេសកូរ៉េខាងត្បូងកំពុងបង្កើនវិធានការរឹតបន្តឹងសន្តិសុខរបស់ខ្លួន នៅទីក្រុងភាគអាគ្នេយ៍ Gyeongju ជាទីដែលត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៃ សមាជិកចំនួន ២១ប្រទេស នាសប្តាហ៍ក្រោយ ដោយមានការហាត់សមលើទីលានជាក់ស្ដែងទ្រង់ទ្រាយធំ និងការដាក់ចេញនូវកម្រិតប្រុងប្រយ័ត្នខ្ពស់ ចំពោះអំពើភេរវកម្ម។

មន្ត្រីនគរបាល ក្រុម SWAT (អង្គភាពពិសេស) និងបុគ្គលិកឆ្មាំល្បាតឆ្នេរដែលមានចំនួនដល់ទៅ ១៨.៥០០នាក់ ព្រមទាំងឧបករណ៍ប្រឆាំងយានដ្រូន រថពាសដែក និងឧទ្ធម្ភាគចក្រ នឹងត្រូវបានរៀបចំដាក់ពង្រាយ នៅពេលដែលបណ្ដាមេដឹកនាំអន្តរជាតិជួបជុំគ្នា នៅទីក្រុង Gyeongju ជាទីក្រុងដ៏ស្ងប់ស្ងាត់ដែលល្បីល្បាញខាងទាក់ទាញទេសចរណ៍បេតិកភណ្ឌ។

ភាពសំខាន់ មានកម្រិតកាន់តែខ្ពស់បន្ថែមទៀត សម្រាប់កិច្ចប្រជុំកំពូលឆ្នាំនេះ ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានរំពឹងថា នឹងប្រើប្រាស់ឱកាសនេះរៀបចំជំនួបលើកដំបូងជាមួយប្រធានាធិបតីចិន លោក Xi Jinping គិតចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមាន និងការបង្កជម្លោះពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២។

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា មេដឹកនាំឧស្សាហកម្មពិភពលោកប្រមាណ ១.៧០០នាក់ ក្នុងនោះរួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុងនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC ផងដែរ។

សមយុទ្ធសន្តិសុខជាច្រើន បានធ្វើឡើងនៅថ្ងៃចន្ទនេះ ដើម្បីជាការរៀបចំត្រៀម សម្រាប់កិច្ចប្រជុំដ៏ធំនេះ ដោយឆ្មាំល្បាតឆ្នេរធ្វើប្រតិបត្តិការស្វែងរកក្រោមទឹក ក្នុងបឹង Bomun Lake នៅចំណុចកណ្តាលនៃទីកន្លែងទេសចរណ៍ Bomun Tourist Complex ជាកន្លែងដែលព្រឹត្តិការណ៍សំខាន់ៗ និងសណ្ឋាគារប្រណីតៗ ប្រមូលផ្ដុំនៅទីនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        94
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm