មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កណ្ដាល​ប្រកាស​រៀបចំ​ពានរង្វាន់​យុវជន U15 ឆ្នាំ​២០២២

2022/02/08 05:16:23 pm        124

​បាល់ទាត់៖ មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានប្រកាស​ការប្រកួត​បាល់ទាត់​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តប្រចាំឆ្នាំ​២០២២ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួតនា​ថ្ងៃទី​០៩ ខែកុម្ភៈ​ស្អែក​នេះនៅ​កីឡដ្ឋាន​ខេត្តកណ្ដាល។​ ​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡាបាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស និង​ពិធី​ចាប់ឆ្នោត​ប្រកួតកាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ​ថា ជើងឯក U15 ថ្នាក់​ខេត្ត​ឆ្នាំនេះមាន ៩​ក្រុម​ចូលរួមដែល​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​០៩ រហូតដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខដោយ​ប្រើ​រូបមន្ដ​ប្រកួត​ចាញ់​ធ្លាក់។​

​លោក​បន្ដថា គោលបំណងនៃ​ការរៀបចំ​ពានរង្វាន់​យុវជន​នេះ គឺ​ដើម្បី​បំផុសស្មារតី​យុវជន​ឲ្យ​ស្រលាញ់ និង​ចូលរួម​លេង​កីឡាដើម្បី​ទទួលបាន​សុខភាព​ល្អ កាយសម្បទា​រឹងមាំ និង​ពង្រឹង​បញ្ញា​ស្មារតី​ក្នុងការ​សិក្សា ពិសេស​ស្របតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលមាន​ប្រសាសន៍ថា «​ប្រជាពលរដ្ឋ​ម្នាក់ ត្រូវ​លេង​កីឡា​មួយ​មុខ​»​។​ ​តាមរយៈ​នេះលោក​បាន​ជំរុញ​ឲ្យ​កីឡាករ និង​ក្រុម​ចូលរួម​ទាំងអស់ត្រូវខិតខំ​ប្រកួតប្រជែង​ឲ្យ​អស់ពី​សមត្ថ​ភាព និង​បច្ចេកទេសដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​មួយដោយ​ឈរលើ​ស្មារតី​មិត្តភាព សាមគ្គីភាព ចៀសវាង​បញ្ហា​របួស និង​ហិង្សា​ផ្សេងៗនៅលើ​ទីលាន ហើយ​ជំរុញ​វិស័យ​កីឡា​ក្នុង​ខេត្តកណ្ដាល​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដើម្បី​ឈានទៅ​ការប្រកួត​ថ្នាក់ជាតិ​នា​ថ្ងៃ​អនាគត។​

​ចំពោះ​លទ្ធផលនៃ​ការចាប់​ឆ្នោត​ប្រកួតរវាង​បេក្ខភាព​ចូលរួម​ទាំង ៩​ក្រុមរួមមាន​ក្រុម​កសិដ្ឋាន​អមរៈជួប​ក្រុម​ស្អាង​យើង​ស្អាត​, ក្រុម​សាលា​តម្រង់ទិស​បាល់ទាត់ U15 ខេត្ដ​កណ្ដាលជួប​ក្រុម​រដ្ឋបាល​ឃុំ​កំពង់ស្វាយ​, ក្រុម​វិទ្យាល័យ​ជ័យ​វរ​ន្ម័​នទី​៧ ជួប​ក្រុម​ស្ដេច​គ្រុឌ និង​ក្រុមយុវជន​ភូមិ​ស្ទឹង​ជ្រៅជួប​ក្រុមយុវជន​ស្ម័គ្រចិត្ត​ស្រុក​កណ្ដាលស្ទឹង។ រីឯ ១​ក្រុម​ទៀតគឺ​ក្រុម​ហនុមាន​ស្វាយ​រលំត្រូវបាន​ចាប់ឆ្នោត​ឈរ​ចាំ​នៅ​វគ្គ​បន្ដ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm