ពលរដ្ឋ​ចិន​សម្រុក​ទិញ​វត្ថុ​អនុស្សាវរីយ៍​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង

2022/02/08 05:24:44 pm        717

ចិន៖ មនុស្ស​ណែនណាន់តាន់តាប់​ឈរ​តម្រង់​ជួរ​គ្នានៅ​ខាងក្រៅ​ហាង​លក់ទំនិញ នៃ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំងឆ្នាំ​២០២២ នៅក្នុង​រដ្ឋធានី​របស់​ចិន អំឡុងថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដើម្បី​ទិញ​វត្ថុ​អនុស្សាវរីយ៍កីឡា​អូឡាំពិក​ដែល​ដាក់លក់​ត្រៀបត្រា​។ ​ហាង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ថ្នើ​រ​ជើង Wangfujing របស់​ទីក្រុង​ប៉េកាំង ជាទី​ដែល​ពលរដ្ឋ​ក្នុង​តំបន់​រាប់រយ​នាក់ប្រជ្រៀត​គ្នា ​ទិញផលិត​ផល​ក្នុងស្រុក​របស់​ពួកគេ​អំពី​កីឡា​អូឡាំពិក​ បន្ទាប់ពី​ពិធី​បើក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

​លោក Shi Wenchao អ្នកក្រុង​ប៉េកាំង​ដែល​កំពុង​ឈរ​តម្រង់​ជួរ​ចាំ​ចូល​ទិញបាន​និយាយថា​ រូប​ជា​និមិត្តរូប mascots គឺជា​វត្ថុ​នាំ​សំណាងល្អ ។​ ពិត​ជាមាន​អត្ថន័យ​ណាស់ ព្រោះនេះ​គឺជា​លោក​ដំបូង​ដែល​ប្រទេស​ចិនធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​។​ ​គណៈកម្មាធិការ​រៀបចំ​ទីក្រុង​ប៉េកាំង​ឆ្នាំ២០២២ បាន​បង្កើត​ផលិតផល​ដែលមាន​ការទទួលស្គាល់​ជាង ៥,០០០ប្រភេទសម្រាប់​កីឡា​អូឡាំពិក​រដូវរងា និង​កីឡា​ជនពិការ​ឡាំ​ពិ​កបែងចែក​ជា ១៦ប្រភេទ​ផ្សេងៗ​គ្នារួមមាន​ផលិតផល​មិនមែន​លោហធាតុ ផលិតផល​លោហៈ​ដ៏​មានតម្លៃ សម្លៀកបំពាក់ សេ​រ៉ា​មិច ផលិតផល​សម្ភារៈ​ការិយាល័យ តុក្កតា និង​របស់​ក្មេង​លេង សិប្បកម្ម តែម ក៏ដូចជាកាក់​រំលឹក​ដល់​ការចងចាំ​ជាដើម​។​ ​ការលក់​ដាច់​ខ្លាំងដែលធ្វើ​ឲ្យ​ស្តង់​ទំនិញ​នេះរកចំនូលបាន​ជាង ១​លាន​យ័ន ឬ​ស្មើនឹង​ប្រមាណ ១៥៧,០០០​ដុល្លារ​អាមេរិកក្នុង​មួយថ្ងៃ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm